Friday, August 11, 2017

យុវជន ជាឆ្អឹងខ្នងនៃចលនា កាកបាទក្រហម

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន២០៩នាក់ ក្រោមអធិបតីភាព លោក ពិត ចំណាន សមាកជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពី មន្ត្រីទីស្នាក់កណ្ដាល ទីប្រឹក្សាយុវជន តំណាងសាកលវិទ្យាល័យមួយចំនួន សាស្ត្រាចារ្យ និងយុវជនសរុបចំនួន២៥០នាក់។
នៅក្នុងឱកាសនោះដែរ លោក ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរ ពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនដែលមានវត្តមានក្នុងពិធីនោះ ត្រូធ្វើជាគម្រូគេ និងឱ្យគេគោរពស្រឡាញ់ចេញពីចិត្ត សមដូចពាក្យមួយឃ្លា ” យុវជន ជាឆ្អឹងខ្នងនៃចលនា”។
ត្រូវបន្តខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹងដើម្បីចូលរួមចំណែកកាន់តែសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង។ ត្រូវគោរពវិន័យឱ្យបានល្អប្រសើរបន្តសកម្មភាពមនុស្សធម៌ឱ្យកាន់តែច្រើន ស្របតាមទិសស្លោក ” ធ្វើឱ្យបានកាន់តែច្រើនជាងមុន កាន់តែល្អជាងមុន កាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន”បន្តសកម្មភាព មិត្តអប់មិត្ត បន្ថែមទៀត៕











No comments:

Post a Comment