Monday, July 03, 2017

លោក សុខ ឥសាន ៖ បើមិនប្រព្រឹត្តបទល្មើសទេ គេមិនចាប់ទេ !

មន្ត្រីនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ ២០១៧​ បានថ្លែង​ថា មន្ត្រីអង្គការសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ​ ជ ប ដែលបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ានសាក្សី ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទជាមួយលោក កឹម សុខា នោះ ក្រោយពីបានបញ្ចប់ការសាកសួរតាមនីតិវិធីហើយ តុលាការបានសម្រេចអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ។ ក្រោយការដោះលែងបណ្តោះអាសន្ននេះ មានយោបល់ជាច្រើនខុសៗគ្នា លើកឡើងថាគួរតុលាការដោះលែងជាស្ថាពរទៅ ជនទាំងគ្មានទោសអីផង  គួរបញ្ចប់រឿងក្តីនេះទៅព្រោះជាអ្នកទោសមនសិការ រឿងប៉ុណ្ណេះ គួរបញ្ចប់ឱ្យបានឆាប់ទៅ ។ល។
លោក សុខ ឥសានបានបន្តថា ការមានមតិយោបល់ខាងលើចាត់ទុកជាការបញ្ចេញមតិនៅក្នុងសង្គម ប្រជាធិបតេយ្យ តែចំពោះតុលាការដែលដោះស្រាយរឿងក្តីតាមផ្លូវច្បាប់ មិនថាដូចមតិខាងលើនេះទេ បើអស់លោកទាំង ៥ នាក់នេះគ្មានបទល្មើសនិងពិរុទ្ធភាពទេ តុលាការមិនចាត់នីតិវិធីតាមច្បាប់ទេ និងឃុំខ្លួនទេ រឿងនេះ ជារឿងផ្លូវច្បាប់ មិនមែនជារឿងនយោបាយទេ ។

ការដោះលែងបណ្តោះអាសន្ននេះ ដោយសារតុលាការបានបញ្ចប់ការសាកសួររួចហើយ រង់ចាំការជំនុំជំរះ គ្មានការគាបសង្កត់ណាមួយផ្នែកនយោបាយឱ្យមានការដោះលែងនោះទេ ។រឿងអូសបន្លាយពេលវេលា មកពីមេធាវីប្តឹងសារទុក្ខច្រើនដង ដែលធ្វើឱ្យតុលាការត្រូវចាត់ការរឿងក្តីសុំនៅក្រៅឃុំ នោះសិន មិនបានចាត់ការរឿងក្តី ដើមមួយរយៈ ។

នេះជារឿងពិតពាក់ព័ន្ធនឹងរឿងក្តីមន្ត្រី ៥ នាក់នោះ ។ ហើយរឿងក្តីនេះ មិនជាប់ពាក់ព័ន្ធនឹងរឿងក្តីរបស់ មន្ត្រីបក្សប្រឆាំងផ្សេងទៀតឡើយ កុំឃើញមានការដោះលែង ៥ នាក់នេអហើយ ចង់ឱ្យមានការដោះ លែងអ្នកផ្សេងទៀត មិនបានទេពីព្រោះជារឿងផ្សេង ដាច់ដោយឡែកពីគ្នា ៕


No comments:

Post a Comment