Monday, July 03, 2017

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានចុះពិនិត្យដែនជម្រកគូលែនព្រហ្មទេព

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យ ស្ថានភាពដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព រួមទាំងពិនិត្យស្ថានភាពគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ របស់អង្គការWCS និង សួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ ធ្វើសកម្មភាពដោយឱ្យសហគមន៍ក្នុងភូមិត្មាតប៉ើយដោយដាំស្រូវតាមគោលការណ៍ធម្មជាតិ មិនប្រើថ្នាំពុលគីមី ទប់ស្កាត់ការទន្ទ្រានដីព្រៃ និង ការបរបាញ់ ហើយកសិករអាចលក់ស្រូវនេះមកអោយគម្រោងដោយទទួលបានតំលៃខ្ពស់ ដើម្បីចូលរួមអភិរក្សពពួកសត្វត្រយ៉ងយក្សដែលកំពុងជិតផុតពូជ និងទទួលរងការគំរាមកំហែងនៅទីនោះ។ លោក អ៊ាង សុផល្លែត បានថ្លែងនូវការកោតសរសើរ និង វាយតំលៃខ្ពស់ចំពោះ គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃរបស់អង្គការ WCS ដោយចាត់ទុកជាគំរូមួយ រួមចំណែកជាមួយក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និង ការរស់នៅប្រកបដោយចីរភាព៕





No comments:

Post a Comment