Monday, July 03, 2017

អភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខអាជីវករនិងពិនិត្យស្ថានភាពសំណង់អគារផ្សារឆ្នាំង

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរអភិបាលរងខេត្ត ប្រធានមន្ទីរ ជំនាញពាក់ព័ន្ធ ចុះសាកសួរសុខទុក្ខនិងដើម្បីពិនិត្យស្ថានភាពសំណង់ផ្សារឆ្នាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។

លោកបានមានប្រសាសន៍ថា៖ គោលបំណងសំខាន់នៃការពិនិត្យសំណង់ផ្សារឆ្នាំងនេះគឺ សំដៅអភិវឌ្ឍន៍ផ្សារឆ្នាំងអោយមានសោភ័ណភាពនិងធានាសុវត្ថិភាពអោយបានល្អជូនអាជីវករលក់ដូរ ជាពិសេសអោយអាជីវករដែលចេញមកលក់តាមដងផ្លូវចូលទៅលក់ក្នុងផ្សារទាំងអស់គ្នាដោយរៀបចំសណ្តាប់ធ្នាប់មុខផ្សារអោយមានចំណតរថយន្តនិងទោចក្រយានយន្តនិងសំរាប់ទាក់ទាញអោយភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលទស្សនានិងជីវទំនិញរបស់អាជីវករផងដែរកត្តាសំខាន់គឺអាចបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

បន្ទាប់មកលោកក៏បានជួបសំណេះសំណាលជាមួយអាជីករនិងថ្លែងអំណរគុណដល់អាជីវករទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី៤ជូនគណបក្សប្រជាជនទទួលបានជ័យជំនៈទាំង៤សង្កាត់ក្នុងក្រុងកំពង់ឆ្នាំង។

លោកក៏បានមានប្រសាសន៍បន្តថា៖ បន្ទាប់ពីការពិនិត្យនេះទៅនិងប្រជុំពិភាក្សាជាមួយជំនាញ ពាក់ព័ន្ធនិងរកអ្នកវិនិយោគធ្វើអោយផ្សារឆ្នាំងនេះ មានសោភ័ណភាពនិងធានាបានការលក់ដូរអោយ បានប្រសើរជាងមុន អាជីវករទាំងអស់មានក្តីរីករាយនិងថ្លែងអំណរគុណដល់ លោកអភិបាលខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណូមពរដែលជាតម្រូវការចាំបាច់របស់ពួកគាត់ ៕






No comments:

Post a Comment