Monday, July 03, 2017

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន៖ Selfie​ សន្តិភាព

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបស្រឡាញ់សន្តិភាព មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលបាននាំមកនូវសន្តិភាព និងការរីកចម្រើនពិតប្រាកដដល់ប្រទេសជាតិ។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះខ្លឹមសារដូចតទៅ៖ «គ្រប់ៗគ្នា ស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន  គ្រប់ៗគ្នាស្រឡាញ់សន្តិភាព សម្តេច​តេជោ គោរពស្រ​ឡាញ់​បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយគ្មានការរើសអើង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ជាទីទុកចិត្តដែលបាននាំមកនូវសន្តិភាព និងការរីកចម្រើនពិតប្រាកដដល់​ប្រទេសជាតិ»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងសារនយោបាយថា «យើង Selfie ដើម្បីសន្តិភាព និងការរីកចម្រើនទាំងអស់គ្នា!»




No comments:

Post a Comment