Monday, July 03, 2017

ទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ កុំឱ្យចុះត្រួតពិនិត្យពលករកម្ពុជាក្នុងប្រទេសថៃ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសំណូមពរឱ្យពលករកម្ពុជាទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានទូត និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងតែពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីជួយសម្រួលកុំឱ្យមានការត្រួតពិនិត្យពលករកម្ពុជាដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័តមានចេញដោយស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧។

សេចក្តីប្រកាសព័ត៌មានក៏បានជម្រាបដល់បងប្អូនពលករកម្ពុជា ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសថៃ ដើម្បីចៀសវៀងការចាញ់បោកមេខ្យល់ ដែលឆ្លៀតឱកាសបោកប្រាស់បងប្អូនក្នុងការរៀបចំឯកសារមកធ្វើការស្របច្បាប់ សូមមេត្តាទំនាក់ទំនងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលបានទទួលការអនុញ្ញាតិពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។


No comments:

Post a Comment