Monday, July 03, 2017

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​អំណរគុណ​ដល់ប្រជាពលរ​ដ្ឋទាំ​ង​ក្នុង និង​​ក្រៅ​ប្រទេស ដែល​បាន​គាំទ្រ និង​បន្តបោះ​ឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា

យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រ និងបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានបង្ហោះ នូវខ្លឹមសារថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ហេ្វសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះថា៖

នៅក្រោមការគ្រប់គ្រង និងដឹកនាំប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន គឺបានធ្វើអោយកម្ពុជា វិវឌ្ឍន៍ទៅរកការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវបានធានា ដែលធ្វើអោយកំណើនទេសចរជាតិ និងអន្តរជាតិ មានសន្ទុះកើន ឡើងជាលំដាប់។ សព្វថ្ងៃនេះ កម្ពុជាជាទិសដៅទេសចរ និងវិនិយោគដ៏សំខាន់នៅក្នុងតំបន់។
ការរីកចម្រើនទាំងអស់នេះ គឺយើងទាំងអស់គ្នាបានឃើញច្បាស់ផ្ទាល់នឹងភ្នែក។ ប៉ុន្តែចំពោះបងប្អូន ដែលកំពុងរស់នៅបរទេសមួយចំនួន ដែលមិនបានមកលេងស្រុកកំណើត គឺបានស្តាប់ឮនូវការឃោសនាអកុសល មួយចំនួនថាកម្ពុជាអស្ថិរភាព គ្មានការរីកចម្រើន នោះគឺជាការឃោសនាបោកប្រាស់ទាំងស្រុង ដែលមានចេតនាអាក្រក់ចំពោះប្រទេសជាតិខ្លួនឯង។ ព្រោះតែការឃោសនាមិនពិតនោះហើយ ទើបប្រជាពលរដ្ឋគ្មានជំនឿទុកចិត្ត។
សូមអរគុណបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រ និងបន្តបោះឆ្នោត អោយគណបក្សប្រជាជកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជាឆ្ពោះទៅរក វឌ្ឍនៈភាពពិតប្រាកដ៕





No comments:

Post a Comment