Friday, November 24, 2017

សម្ពាធកើនឡើងទៅលើ​គណបក្សប្រជាធិបតេយ្យ​ សង្គមរបស់​អាល្លឺម៉ង់​ដើម្បីគាំទ្រ​លោកស្រី Merkel ​

ក្រុមប្រជាធិបតេយ្យអាល្លឺម៉ង់រងការដាក់សម្ពាធឱ្យមានការចរចាជាមួយអធិការបតីលោកស្រី Angela Merkel ដើម្បីពិនិត្យឡើងវិញនូវរដ្ឋាភិបាលចម្រុះរបស់ពួកគេ ឬការគាំទ្រទៅលើរដ្ឋាភិបាល មតិភាគតិច ដែលស្ថានភាពនេះគឺជាការទម្លាយភាពទាល់ច្រកផ្នែកនយោបាយនៅអាល្លឺម៉ង់ និងដើម្បីចៀសវាងការបោះឆ្នោតថ្មីឡើងវិញ។

លោក Martin Schulz ជាមេបក្សគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) រហូតមកដល់ពេលនេះបានសម្រេចចិត្តធ្វើឡើងវិញនូវអ្វីដែលគេហៅថា រដ្ឋាភិបាលចម្រុះដ៏ធំមួយដែលមានការចូលរួមពីក្រុមអភិរក្សរបស់លោកស្រី Merkel ។ ប៉ុន្តែគោលជំហររបស់គាត់បាននាំឱ្យមានការរិះគន់កាន់តែខ្លាំងឡើង រាប់បញ្ចូលទាំងសមាជិកជាន់ខ្ពស់មកពីបក្ស SPD ផងដែរ។

កាលពីថ្ងៃពុធ ក្រុមអ្នកតំណាងរាស្ត្រមកពីបក្ស SPD ហើយនិងមន្ត្រីជាន់ខ្ពស់ទាំងឡាយបានចេញមុខមកគាំទ្រការចរចាថ្មីមួយជាមួយលោកស្រី Merkel បើទោះបីជាភាគច្រើនទាមទារនូវអ្វីដែលទំនងជានឹងមិនកើតមានឡើងនូវការកើតឡើងវិញគណបក្សចម្រុះដ៏ធំនេះក៏ដោយ។

ពួកគេនិយាយថា ជម្រើសដ៏ល្អនោះគួរតែសម្រាប់លោកស្រី Merkel បង្កើតនូវរដ្ឋាភិបាលមានសម្លេងភាគតិចមួយដែលអាចទាក់ទាញការគាំទ្រពីគណបក្សប្រជាធិបតេយ្យសង្គមនៅក្នុងការបោះឆ្នោតដ៏សំខាន់មួយចំនួន ឧទាហរណ៍: ថវិកាសម្រាប់គោលនយោបាយសហភាពអឺរ៉ុប។

លោក Johannes Fechner ដែលជាសមាជិកសភាមកពីគណបក្ស SPD បាននិយាយថា «មិនមានការបោះឆ្នោតថ្មីណាមួយ ឬរដ្ឋាភិបាលចម្រុះធំណាមួយដែលជាដំណោះស្រាយដ៏សមរម្យនោះទេ។ ដូច្នេះយើងគួរតែនិយាយអំពីពួកគេនៅពេលដែលច្បាស់ថា គ្មានឱកាសណាមួយសម្រាប់រដ្ឋាភិបាលភាគតិចឡើយ»។

លោក Jens Zimmermann សមាជិករដ្ឋសភាមួយរូបទៀតនៃគណបក្សនេះបាននិយាយថា «ឥរិយាបថនៅក្នុងបក្សនោះគឺថា យើងគិតថា គឺជាការទទួលខុសត្រូវនៃគ្រប់ភាគីទាំងអស់ដើម្បីបង្ហាញឱ្យឃើញនូវជម្រើសទាំងអស់ ហើយព្យាយាមស្វែងរកដំណោះស្រាយ»។

គាត់បាននិយាយម្តងហើយម្តងទៀតថា រដ្ឋាភិបាលចម្រុះដ៏ធំមួយជាការពិបាក ហើយវាមិនទំនងជាកើតឡើងនោះឡើយ ក៏ប៉ុន្តែគាន់បាននិយាយសង្កត់ធ្ងន់ថា គណបក្ស SPD ត្រៀមខ្លួនជាស្រេចដើម្បីព្យាយាមរកគ្រប់លទ្ធភាពទាំងអស់ រាប់បញ្ចូលទាំងជម្រើសឱ្យមានការអត់ឱនគ្នានៅក្នុងរដ្ឋាភិបាលភាគតិចមួយ ដែលដឹកនាំដោយលោកស្រី Merkel ។

លោកស្រីអធិការបតី Merkel ខ្លួនគាត់ បានបង្ហាញច្បាស់ជាសាធារណៈថា គាត់ចង់ឱ្យមានការបោះឆ្នោតថ្មីមួយសម្រាប់រដ្ឋាភិបាលភាគតិច ក៏ប៉ុន្តែឥរិយាបថនៅខាងក្នុងបក្សសហភាពប្រជាធិបតេយ្យគ្រឹស្តក៏ទំនងជាមានការប្រែប្រួលផងដែរ។

រដ្ឋាភិបាលមានសម្លេងភាគតិចដោយមានការគាំទ្រពីបក្ស SPD យ៉ាងហោចណាស់នឹងដាក់ឱ្យលោកស្រី Merkel មិនមែនជាអ្នកធ្វើសេចក្តីសម្រេចចិត្ត នេះបើយោងតាមសមាជិករដ្ឋសភាជាន់ខ្ពស់មកពីបក្សសហភាពប្រជាធិបតេយ្យគ្រឹស្ត។ ខណៈដែលមានការយកចិត្តទុកដាក់ដែលត្រូវបានផ្តោតទៅលើថាតើគណប​ក្សតូចៗអាចធ្វើឱ្យលោកស្រី Merkel មានការលំបាកយ៉ាងម៉េចខ្លះ បើសិនជាលោកស្រីដឹកនាំរដ្ឋាភិបាលដែលមានសម្លេងភាគតិចនោះ សមាជិករដ្ឋសភារូបនេះក៏បាននិយាយថា «លោកស្រីក៏មានស្ថានភាពល្អផងដែរ។ លោកស្រីក៏អាចទទួលការឆ្នោតមានទំនុងចិត្ត ហើយដូច្នេះក៏អាចបង្កឱ្យមានការបោះឆ្នោតថ្មីណាមួយនៅពេលណាក៏បានដែរ ហើយស្ថានភាពនោះ អាចរុញគណបក្សនយោបាយតូចៗចេញ»។

ទីប្រឹក្សារបស់គណបក្សសហភាពប្រជាធិបតេយ្យគ្រឹស្តបាននិយាយថា ឥរិយាបថមានការប្រែប្រួលនៅក្នុងបក្សនេះ ដែលថា មានការបោះឆ្នោតថ្មីមួយដែលមិនអាចចៀសបាននៅក្នុងន័យថា លោក Schulz នឹងដាក់សម្ពាធសម្រាប់ការពិចារណាឱ្យមានរដ្ឋាភិបាលចម្រុះធំមួយ ឬការអត់ឱនឱ្យមានរដ្ឋាភិបាលមួយដឹកនាំដោយបក្សសហភាពប្រជាធិបតេយ្យគ្រឹស្ត។ លោក Schulz មានផែនការដើម្បីជួបលោក Frank-Walter Steinmeier  នៅថ្ងៃព្រហស្បតិ៍។

លោក Steinmeier ជាអតីតរដ្ឋមន្ត្រីការបរទេសមកពីបក្ស SPD បានបញ្ជាក់ច្បាស់ថា គាត់ចង់ឱ្យគណ បក្សនយោបាយទាំងអស់ពិនិត្យឡើងវិញនូវការចរចាគ្នា និងចៀសវាងការបោះឆ្នោតមួយទៀត។ នយោបាយអាល្លឺម៉ង់ស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជា ចាប់តាំងពីការបោះឆ្នោតជាទូទៅកាលពីថ្ងៃ២៤ កញ្ញា នៅពេលដែលលោកស្រី Merkel បានដឹកនាំក្រុមអភិរក្សរបស់លោកស្រី សម្រាប់ជ័យជម្នះការបោះឆ្នោតលើកទី៤ ប៉ុន្តែបានថយពីរដ្ឋាភិបាលដែលមានសម្លេងភាគច្រើន។ គណបក្ស SPD បានបាត់បង់ការគាំទ្រយ៉ាងធ្ងន់ដែលធ្វើឱ្យលោក Schulz ឈានទៅបង្កើតបក្សប្រឆាំងឡើងវិញ។

ស្ថានភាពនេះហាក់ដូចជាទុកចោលនូវជម្រើសដើម្បីឱ្យមានរដ្ឋាភិបាលចម្រុះរវាងគណបក្សសហភាពប្រជាធិបតេយ្យគ្រឹស្ត និងគណបក្សសហភាពសង្គមគ្រឹស្តដែលជាក្រុមប្រជាធិបតេយ្យសេរីគាំទ្រធុរកិច្ច ហើយនិងក្រុមប្រកាន់ឆ្វេង ក៏ប៉ុន្តែការចរចារដ្ឋាភិបាលចម្រុះនេះបានបរាជ័យ បន្ទាប់ពីមិនមានការចុះសម្រុងគ្នាទៅលើបញ្ហាផ្សេងៗ ដែលកើតចេញមកពីកម្មវិធីបម្រែបម្រួលអាកាសធាតុ បញ្ហាអន្តោប្រវេសន៍ រហូតដល់រឿងនយោបាយពន្ធដារ និងអនាគតតំបន់ចាយលុយ អឺរ៉ូ៕

ប្រភព : Financial Times ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧

No comments:

Post a Comment