Friday, November 24, 2017

បេក្ខជនឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍២រូប របស់បក្សសង្គ្រោះជាតិ សុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

កំពង់ធំ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បេក្ខជនឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំបល្ល័ង្ក ២រូប នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ មកពីអតីតគណបក្សសង្គ្រោះជាតិ សុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ការសម្រេចដើរចេញពីបក្សសង្គ្រោះជាតិរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង២រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕





No comments:

Post a Comment