Friday, November 24, 2017

កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយស ជូនប្រតិភូផ្នែកអនាម័យទឹកស្អាតប្រចាំតំបន់ ប្រចាំការនៅប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយសសហមេត្រី ថ្នាក់សេនា ជូនលោក ណារិនដ្រា ប៉ាល ស៊ីង ប្រតិភូផ្នែកអនាម័យទឹកស្អាតប្រចាំតំបន់ ប្រចាំការនៅប្រទេសកម្ពុជា នៅទីស្នាក់ការកណ្តាល។

នាឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាម លោកផ្ទាល់ ក៏ដូចជាអ្នកទទួលផល  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ណារិនដ្រា ព្រមទាំងនគូសបញ្ជាក់ថា៖ រយៈពេល ៥ឆ្នាំ (២០១២ – ២០១៧) នៃកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា បានរួមចំណែកដ៏ធំធេង ជាមួយ សមាគមជាតិក្នុងការជួយឧបត្ថម្ភថវិកា និងបច្ចេកទេសដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយគាំ ទ្រឱ្យស្ថាប័នមនុស្សធម៌នេះ សម្រេចបានតាមទស្សនវិស័យក្នុងការ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ៕







No comments:

Post a Comment