Friday, November 24, 2017

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សម្រេចបង្កើតអនុគណៈកម្មការក្នុងការរៀបចំពិធីបួងសួង សុំក្តីសុខដល់ប្រទេសកម្ពុជានៅមុខប្រាសាទអង្គរវត្ត

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចបង្កើតអនុគណៈកម្មការនិមន្ត រៀបចំចង្ហាន់ និងការគង់នៅរបស់ព្រះសង្ឃ ដើម្បីរៀបចំពិធីបួងសួង ចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ជាក់ថា អនុគណៈកម្មការដែលទើបបង្កើតនោះមាន លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាប្រធាន និងមានសមាជិក២១នាក់ផ្សេងទៀត៕

សូមអានសេចក្តីសម្រេចដូចខាងក្រោម៖




No comments:

Post a Comment