Friday, November 24, 2017

ពេលវេលាសម្រាប់​អាមេរិក​ និងចិនក្នុងការ​រៀបចំគោលជំហររួម​ស្តីពីអនាគត​នយោបាយ​របស់កូរ៉េ​ខាងជើង​

លោក John Barry Kotch បាននិយាយថា ការយល់រួមគ្នារវាងចិន និងអាមេរិកស្តីពីជម្រើសគោលនយោបាយក្នុងការដោះស្រាយជាមួយរបបរបស់លោក Kim Jong-un នឹងបន្តវែងឆ្ងាយក្នុងការកាត់បន្ថយភាពតានតឹង ហើយក្រុមន្រ្តីអាមេរិក និងចិនអាចជួយអោយមានការយល់ស្របគ្នារួម។

បន្ទាប់ពីរយៈពេល ១២ ថ្ងៃនៃដំណើរទស្សនកិច្ច ៥ប្រទេសជុំវិញអាស៊ី លោក Donald Trump បានវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ បើទោះបីជាគាត់ត្រូវបានគេឃ្លាំមើលពីគោលជំហរពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងយុទ្ធនាការរបស់គាត់ និងប្រទេសរុស្ស៊ីក៏ដោយ។ បញ្ហានេះត្រូវបានបង្ហាញឡើងដោយការចាប់ខ្លួន និងការចោទប្រកាន់នាពេលថ្មីៗនេះលើជំនួយការខាងឃោសនាការរបស់គាត់ ដែលបានរារាំងលោក Trump ពីការជួបពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្តីអំពីការជំរុញរបៀបវារៈពាក់ព័ន្ធនឹង   កូរ៉េខាងជើង។​

លោក Trump បាននិយាយគ្រប់សព្វទាំងអស់ទៅលើកិច្ចការសន្តិសុខនៅក្នុងបញ្ជីរបស់គាត់ ដោយបានបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាមេរិក ដូចជាកូរ៉េខាងត្បូង និងជប៉ុន ទាក់ទងនឹងបញ្ហាកូរ៉េខាងជើង និងបានតបតឲ្យមានតុល្យភាពជាមួយទីក្រុងប៉េកាំងដែលនឹងក្លាយជាដៃគូរបស់កូរ៉េខាងជើង។លោក Trump បានជួបជាមួយមេដឹកនាំសម្ព័ន្ធមិត្តទាំងពីរនេះជាច្រើនលើកច្រើនសារបន្ទាប់ពីគាត់ចូលកាន់តំណែងមក។​

ទោះបីជាយ៉ាងណាក៏ដោយខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមមួយនៅ G20 បានបញ្ជាក់ថា «ការព្រមព្រៀងគ្នាលើយុទ្ធសាស្ត្ររួមមួយ ដើម្បីប្រឈមនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង និងការធានាបានសន្តិសុខនៅអាស៊ីបូព៌ា និងអាមេរិក» មិនដែលត្រូវបានគេប្រកាសជាសាធារណៈនោះទេ។ ខណៈដែលកងជំនួយផ្នែកប្រតិបត្តិការទ័ពអាកាស និងទ័ពជើងទឹកអមគណៈប្រតិភូនៅក្នុងតំបន់ ពួកគេមិនបានបង្ហាញពីសញ្ញាថា តើអាមេរិកអាចនឹងឆ្លើយតបទៅនឹងការបង្កហេតុលើកក្រោយដោយរបៀបណានោះទេ? ដែលបញ្ហានេះបានបើកផ្លូវឲ្យមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un មានលទ្ធភាព និងឱកាសសាកល្បងមីស៊ីល និងនុយក្លេអ៊ែរ។​

លោក Trump បាននិយាយយ៉ាងច្បាស់នៅក្នុងសុន្ទរកថារបស់គាត់ទៅកាន់សភាជាតិកូរ៉េខាងត្បូងថា «យើងនឹងមិនអនុញ្ញាតឱ្យអាមេរិក ឬសម្ព័ន្ធមិត្តរបស់យើងត្រូវបានគេគំរាមកំហែង ឬវាយប្រហារនោះទេ»។ ក៏ប៉ុន្តែគាត់បានបាត់បង់នូវឱកាសមួយក្នុងការដាក់  ឲ្យលោក Kim ស្ថិតក្រោមការចាប់អារម្មណ៍ ដោយសំដៅដោយផ្ទាល់ទៅនឹងសេចក្តីប្រកាសរបស់លោក John F. Kennedy ស្តីពីវិបត្តិមីស៊ីលនៅគុយបា ដែលបានលើកឡើងថា «វាគឺជាគោលនយោបាយរបស់អាមេរិក ក្នុងការចាត់ទុកថា  ការបាញ់បង្ហោះមីស៊ីលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរណាមួយចេញពីគុយបាប្រឆាំងនឹងប្រទេសណាមួយ នៅក្នុងអឌ្ឍគោលខាងលិចគឺជាការវាយប្រហារមួយទៅលើសហរដ្ឋអាមេរិក ដែលទាមទារឲ្យមានការវាយតបតយ៉ាងពេញទំហឹងឆ្លើយតបទៅនឹងសហភាពសូវៀត។​

ការយល់រួមគ្នារវាងអាមេរិក និងចិនលើអនាគតនយោបាយរបស់ប្រទេសកូរ៉េអាចបន្តវែងឆ្ងាយក្នុងការកាត់បន្ថយភាពតានតឹងបែបនេះ។ ចាប់តាំងពីលោក Barack Obama និងលោក Xi បានឈានទៅដល់គោលជំហររួមស្តីពីបម្រែបម្រួលធាតុអាកាសដែលនាំឲ្យមានកិច្ចព្រមបម្រែបម្រួលធាតុអាកាសនៅទីក្រុងប៉ារីស ក្រុមការងារដ៏ឆ្លាតវៃរបស់អតីតមន្រ្តីអាមេរិក-ចិនអាចពិចារណាជម្រើសគោលនយោបាយ ចំពោះការងារទាក់ទងជាមួយកូរ៉េខាងជើង និងផ្ញើរបាយការណ៍ទៅមេដឹកនាំទាំងពីរ។

វាអាចរួមមានអតីតប្រធានាធិបតីអាមេរិចលោក Bill Clinton និងលោក Jimmy Carter អតីតរដ្ឋមន្រ្តីក្រសួងការបរទេស Madeleine Albright និងលោក Henry Kissinger អតីតប្រធានាធិបតីចិនលោក Jiang Zemin និងលោក Hu Jintao និងអតីតប្រមុខរដ្ឋ Dai Bingguo និងលោក Tang Jiaxuan  ដែលបង្ហាញពីជំហរម៉ឺងម៉ាត់ថ្មីមួយ។

កត្តានីមួយៗខាងលើអាចនាំមកនូវលទ្ធភាពដ៏ល្អមួយក្នុងការជួបពិភាក្សាគ្នា។ បន្ទាប់ពីកិច្ចព្រមព្រៀង អាមេរិក-ចិន ត្រូវបានបង្កើតឡើងដោយលោក Kissinger មក ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានធ្វើអោយមានប្រក្រតីវិញតាមការលើកឡើងរបស់លោក Carter ខណៈដែលលោក Clinton បានឈានទៅរកកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ភាពជាសត្រូវជាមួយរបបលោក Kim បើទោះបីជាវាមិនមានរយៈពេលយូរក៏ដោយ។

ចំពោះភាគីចិន លោក Dai គឺជាអ្នកសម្របសម្រួលម្នាក់ជាមួយក្រុងព្យុងយ៉ាងក្នុងអំឡុងពេលកាន់តំណែងជាក្រុមប្រឹក្សារដ្ឋ ខណៈលោក Tang តំណាងឲ្យភាគីបួននៅទីក្រុងហ្សឺណែវ (១៩៩៧-១៩៩៩) បានដាក់សម្ពាធខ្លាំងជ្រុលលើកូរ៉េខាងជើង ក្នុងការបន្តឲ្យមានការចរចាឈានទៅរកកិច្ចព្រមព្រៀងមួយ ឬយន្តការសន្តិភាព។ គោលនយោបាយ ដែល​ដាក់ចេញក្នុងសៀវភៅសសរសេរដោយយន្តការខាងលើនេះនឹងធ្វើឲ្យក្រុងព្យុង​យ៉ាងមិនសប្បាយចិត្ត៕

ប្រភព: South China Morning Post ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧


No comments:

Post a Comment