Friday, November 24, 2017

អតីតសមាជិកគណបក្សសង្គ្រោះជាតិខេត្តក្រចេះចំនួន៧នាក់ទៀតហើយ សុំចូលរួមរស់ជាមួយគណបក្សប្រជាជន

ក្រចេះ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងគណៈកម្មាធិការប្រតិបតិ្ត បេក្ខជនបម្រុង មកពីគណបក្សសង្គ្រោះជាតិ នៅទូទាំងខេត្តក្រចេះចំនួន០៧រូបទៀតហើយ បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។

ការសម្រេចដើរចេញពីបក្សសង្គ្រោះជាតិរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង០៧រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕







No comments:

Post a Comment