Friday, November 24, 2017

អភិបាលស្រុកប្រាសាទ សម្ពោធដាក់ឱ្យប្រើប្រាលរោងដាក់កង់ និងបើកពិធីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

សៀមរាប ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ម៉ក់ សំភារ អភិបាលស្រុកប្រាសាទបាគងបាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងដាក់កង់១ខ្នង និងបើកពិធីពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស័្មគ្រចិត្តដែលមកពីមន្ទីរពេទ្យឌុលកាំង រាជធានីអ៊ូលសាន់ នៃសាធារណរដ្ឋកូរ៉េ។

សូមជម្រាបផងដែរថា ការពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលសិ្ថតនៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ក្នុងបរិវេណអនុវិទ្យាល័យតាប៉ាង ដែលមានអ្នកចូលរួមប្រមាណ៣១៥នាក់។

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរស្រុកប្រាសាទបាគង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពសូមរួសរាន់ចូលរួមពិនិត្យ ពិគ្រោះពិភាក្សា និងព្យាបាលជម្ងឺ អោយបានទាន់ពេលវេលាព្រោះពេលវេលាមានកំណត់៕









No comments:

Post a Comment