Friday, November 24, 2017

សមាជិករបស់គណបក្សសង្គ្រោះជាតិ​ខេត្តកណ្តាល​ ចំនួន៦២នាក់​ សម្រេចដើរចេញ​មករួមរស់ជាមួយ​គណបក្សប្រជាជនកម្ពុជា​

កណ្តាល៖ ដោយសារមើលឃើញពីទង្វើក្បត់ជាតិ របស់ កឹម សុខា និងការផ្តល់ឱកាសដ៏ថ្លៃថ្លាពីសំណាក់លោកនាយករដ្ឋមន្ត្រី សមាជិក សមាជិកា របស់គណបក្សសង្គ្រោះជាតិ បានបន្តចាកចេញជាបន្តបន្ទាប់ពីបក្សរបស់ខ្លួនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយពួកគាត់បានបញ្ជាក់ថា ការមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានេះ គឺសបញ្ជាក់ថា ពួកគាត់មិនគាំទ្រចំពោះការក្បត់ជាតិរបស់ បុគ្គល កឹម សុខា ដែលជាអាយ៉ងរបស់បរទេស និងបានធ្វើតាមបញ្ជាបរទេសដើម្បីក្បត់ជាតិ និងឆន្ទះប្រជាជនខ្លួនឯងនោះឡើយ។ ម្យ៉ាងទៀត ពួកគាត់ក៏មិនចង់ឃើញប្រទេសជាតិមានសង្គ្រាមដូចអតីតកាលនោះឡើយ ផ្ទុយទៅវិញ គឺពួកគាត់ចង់បានប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ជាបន្តទៅទៀត។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ចលនារបស់សមាជិកគណបក្សសង្គ្រោះជាតិ នៅខេត្តកណ្តាលទាំងមូល បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មានចំនួន ៦២នាក់ ហើយ ក្នុងនោះរួមមាន៖

+សមាជិកក្រុមប្រឹក្សាស្រុកមានចំនួន ០៣ នាក់
+ប្រធានក្រុមប្រឹក្សាឃុំចំនួន ០២ នាក់
+ជំទប់ទី១ ចំនួន ០១ នាក់
+ជំទប់ទី២ ចំនួន ០៤ នាក់
+សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ២០ នាក់
+បេក្ខជនពេញសិទ្ធិ ចំនួន១៥នាក់
+បេក្ខជនបម្រុង ចំនួន ១៧នាក់។

ដោយឡែក សម្រាប់តែថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ចលនារបស់សមាជិកគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មានចំនួន ៣៦ នាក់៕















No comments:

Post a Comment