Friday, November 24, 2017

ព្រឹទ្ធសភា សម្រេចបញ្ចប់តំណែងសមាជិក ២រូបមកពីគណបក្សសង្គ្រោះជាតិ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានសម្រេចបញ្ចប់តំណែងសមាជិកខ្លួន ២រូប ដែលមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់ទោសមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្នុងចំណោមសមាជិកជាន់ខ្ពស់ CNRP ១១៨រូប។ សមាជិកព្រឹទ្ធទាំង២រូបនោះគឺ លោកស្រី គុណ លំអង និងលោក សោ ចាន់ដេត ដែលមានតួនាទីជាសមាជិកអចិន្រ្តៃយ៍របស់គណបក្សសង្រ្គោះជាតិ។ នេះបើតាមការបញ្ជាក់ប្រាប់ពី លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។

ការសម្រេចបញ្ចប់តំណែងជាសមាជិកព្រឹទ្ធសភារបស់ លោកស្រី គុណ លំអង និងលោក សោ ចាន់ដេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយពិភាក្សាលើរបៀបវារៈចំនួន៥ផ្សេងទៀត ៕





No comments:

Post a Comment