Friday, November 24, 2017

សាលារាជធានីភ្នំពេញ នឹងកាត់ខ្សែកាបលើអាកាសទាំងអស់ មកជីកកប់ក្រោមដីវិញ ដើម្បីសោភ័ណភាពទីក្រុង

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការត្រួតពិនិត្យការជីក-កប់បណ្ដាញខ្សែកាបលើអាកាស មកក្រោមដីក្នុងរាជធានីភ្នំពេញ។

ដើម្បីធ្វើអោយសម្រស់រាជធានីភ្នំពេញកាន់តែស្រស់បំព្រងថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវអោយកាត់ខ្សែកាបលើអាកាសទាំងអស់មកដាក់ក្រោមដីវិញ ហើយចំពោះក្រុមហ៊ុនម៉ៅការទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ទាំងការងារបច្ចេកទេស សុវត្ថិភាព និងការរៀបចំជីក-កប់អោយស្អាតនឹងដូចទ្រង់ទ្រាយដើមវិញ៕



No comments:

Post a Comment