Friday, November 24, 2017

ផ្លូវប្រវែង១,២០០ម៉ែត្រ និងស្ពានបេតុង១កន្លែង​ ក្នុងស្រុកលំផាត់ ​ដែលទើបបញ្ចប់​ការសាងសង់​ត្រូវបានដាក់​ឱ្យប្រើប្រាស់​

រតនគិរី៖ ផ្លូវប្រវែង១,២០០ម៉ែត្រ ស្ពានថ្មបេតុងឆ្លងកាត់ប្រឡាយ ០១កន្លែង ស្ថិតនៅក្នុងឃុំល្បាំង១ និងល្បាំង២ ស្រុកលំផាត់ ដែលកន្លងមកមានសភាពលំបាក នាពេលបច្ចុប្បន្ននេះត្រូវបានជួសជុល សាងសង់រួចរាល់សម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូនកសិផល។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកអភិបាលខេត្តរតនគិរី ថង សាវុន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់លើការងារបង្ករបង្កើនផលស្រូវ និងផលដំណាំនានា និងខិតខំថែរក្សាសុខភាពនារដូវត្រជាក់នេះ។

លោកបានបន្តថា ទន្ទឹមនឹងនេះមាតាបិតា អាណាព្យាបាលត្រូវបញ្ជូនកូនៗឲ្យទៅសិក្សារៀនសូត្រឲ្យបានគ្រប់ៗគ្នា និងត្រូវបង្កើនស្មារតីសហគមន៍ក្នុងការជួយថែរក្សាសមិទ្ធផលនៅក្នុងភូមិករឲ្យប្រើប្រាស់បានយូរអង្វែង៕





No comments:

Post a Comment