Friday, November 24, 2017

រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តលើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកកោះធំ ក្រោមអធិបតីភាពរបស់លោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ម៉ៅ ភិរុណ អភិបាល ខេត្តនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិនៃស្រុកកោះធំ និងប្រជាពលរដ្ឋ ប្រមាណជាង ៥០០ នាក់។
ក្នុងឱកាសនេះដែរ អង្គវេទិកាបានអនុញ្ញាអោយអ្នកចូលរួមចំនួន ០៧នាក់ បានលើកឡើងជាសំណួរ សំណូមពរ កង្វល់ បញ្ហាប្រឈម និងការសរសេរជាលាយល័ក្សអក្សរមួយចំនួនទៀតមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវ ស្តារប្រឡាយ អគារសាលារៀន តុ និងសម្ភារៈសិក្សា ចាក់ដីបំពេញទីធ្លាសាលារៀន ជួសជុលទំនប់ ស្នើសុំវិទ្យុទាក់ទង បញ្ហាជីថ្នាំកសិកម្ម ការកសាងទីវត្តអារាម នីតិវិធីឆ្លងកាត់ច្រកព្រំដែន។

ជាទីបញ្ចប់ អភិបាលបានណែនាំ និងផ្តល់ជូននូវ៖
១-ណែនាំអជ្ញាធរ កងកម្លាំង ជាពិសេសក្រុមប្រឹក្សាឃុំ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយខិតខំផ្តល់សេវា និងអភិវឌ្ឍន៍មូលដ្ឋាន លុបបំបាត់អោយបាននូវចំណុចអសកម្មនានាដែលបង្កជាការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ
២-ណែនាំសមត្ថកិច្ចព្រំដែនត្រូវជួយសម្រ បសម្រួលបង្កការងាយស្រួល ចំពោះការនាំចេញនូ វកសិផលរបស់ប្រជាកសករទៅលក់ទៅប្រទេសជិតខាង ហើយប្រធានច្រក ទ្វារនិងគណៈ បញ្ជាការឯកភាពស្រុកនូវលបបំបាត់អោយបាននូវប៉ុស្តិ៍ត្រួតពិនិត្យអណាធិបតេយ្យ
៣-ផ្តល់ថវិកាចំនួន ៣២០០ ដុល្លារ ដល់សាលាបឋមសិក្សាខ្នាតាំងយូ ស្ថិតក្នុងឃុំព្រែកជ្រៃ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសាលា
៤-ផ្តល់ថវិកាចំនួន ៧,៥ លាន សម្រាប់ទិញដីចាក់បំពេញទីធ្លាសាលា ហ៊ុន សែន ចុងព្រែក ស្ថិត ក្នុងឃុំឈើខ្មៅ
៥-ផ្តល់អគារសាលាឃុំ០២ អគារ ដល់ឃុំព្រែកថ្មី និងឃុំព្រែកជ្រៃ (អនុវត្តឆ្នាំ២០១៧)។
ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន ឯកឧត្តមគណៈអធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់៕





No comments:

Post a Comment