Friday, November 24, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តី CNRP មកចូលរួមជីវភាពនយោបាយជាមួយ CPP រហូតដល់យប់ថ្ងៃទី២៦ ខែវិច្ឆិកា

នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ផ្ដាច់មុខ ដ៏ពិសេសមួយជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្ដាញសារព័ត៌មាន Fresh News ដោយសារ តែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសផ្តល់ឱកាស បន្តជូនមន្រ្តីគណ បក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់បន្តថា «ខ្ញុំសូមបញ្ជាក់ និងចេញគោលការណ៍ថ្មី ជូនបងប្អូនទាំងអស់របស់អតីតគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន អាចចូល រួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រហូតដល់ម៉ោង៩យប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយសារ សន្ទុះនៃការចុះចូលនៅមានកម្រិតខ្លាំង និងមិនទាន់អស់»។

ជាពិសេសជាងនោះទៅទៀត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានប្រកាសផ្ដល់កាដូដ៏ធំជូន បេក្ខជនបម្រុង របស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនជាប់ឆ្នោតនឹងទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សា ឬជំទប់ នៅពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។

ប្រមុខនៃរាជរដ្ឋាភិបាលក៏បានលើកឡើងផងដែរថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់បងប្អូន ដែលបានឈរ ឈ្មោះឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់តែមិនបានជាប់ឆ្នោត  «នឹងទទួល បានប្រាក់ខែ ព្រមទាំងតួនាទី នៅក្នុងឃុំសង្កាត់ដែលឈរឈ្មោះនោះនៅពេលដែលបងប្អូនយល់ព្រម ចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រសាសន៍អំពាវនាវឱ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបាន តុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាន នូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គជប ៕


No comments:

Post a Comment