Monday, August 14, 2017

(មានវីដេអូ) ស្របពេលចាប់ខ្លួន Facebook ទម្លាយវីដេអូរបស់លោក សួន សេរីរដ្ឋា ដែលធ្លាប់វាយប្រហារលើកងទ័ពកម្ពុជា ហើយគាំទ្រថៃ កាលពីឆ្នាំ២០១១

(ភ្នំពេញ)៖ ស្របពេលដែល លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ Facebook បានទម្លាយវីដេអូមួយបង្ហាញអំពីការវាយប្រហាររបស់ លោក សួន សេរីរដ្ឋា តាមរយៈទូរទស្សន៍របស់ថៃ ASTV ទៅលើកងយោធពលខេមរភូមិន្ទ ហើយបង្ហាញជំហរគាំទ្រ និងសហការជាមួយថៃ (អាវលឿង) អំឡុងពេលដែលកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នា កាលពីឆ្នាំ២០១១។ នៅក្នុងវីដេអូរនេះ លោក សួន សេរីរដ្ឋា បាននិយាយវាយប្រហារទៅលើរាជរដ្ឋាភិបាលកម្ពុជាមិនសំចៃមាត់លើរដ្ឋាភិបាលកម្ពុជា រួមទាំងរិះគន់ទៅដល់កងទ័ពខ្មែរ ដែលតស៊ូបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារប្រទេសជាតិ ជាពិសេសការពារនៅតំបន់ព្រះវិហារ មិនឱ្យថៃឈ្លានពានបាន។

នៅក្នុងវីដេអូរយៈពេលខ្លីដែលទើបនឹងធ្លាយនៅថ្ងៃនេះ លោក សួន សេរីរដ្ឋា បានស្នើឱ្យរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ក្រុមអាវលឿង ដែលជាក្រុមបង្កបញ្ហាព្រំដែនជាមួយកម្ពុជានោះ លោក សួន សេរីរដ្ឋា ស្នើសុំកិច្ចសហការជាមួយថៃ ហើយស្នើថៃឱ្យឧបត្ថម្ភគាំទ្រ និងផ្តល់ជម្រកដល់ចលនារបស់ខ្លួន ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺសម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសកម្ពុជា ដែលជាទង្វើក្បត់ជាតិ។

សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ ក្រោយបង្ហោះសារប្រមាថដល់កងទ័ពខ្មែរថា ជាទ័ពចោរ ក្រោយព្រឹ​ត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង ដែលប្រហាក់ប្រហែលនឹងការវាយប្រហាររបស់លោក លើកងទ័ពកម្ពុជា នៅអំឡុងមានសង្រ្គាមព្រំដែន ជាមួយថៃ ក្នុងខេត្តព្រះវិហារផងដែរ។ លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»៕

No comments:

Post a Comment