Monday, August 14, 2017

ស្ថានតំណាង​កម្ពុជា​នៅម៉ាឡេស៊ី​ និងវៀតណាម​ ជួយពលរដ្ឋ​ខ្មែរ៨នាក់​

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានអន្តរាគមជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ពលការិនីខ្មែរចំនួន៣នាក់ ដែលបានទៅម៉ាឡេស៊ីដោយខុសច្បាប់ និងចង់ត្រឡប់មកកម្ពុជាវិញ។
ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីខ្មែរទាំង៣នាក់បានស្នើទៅស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ី ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលការិនីទាំង៣នាក់ បានត្រឡប់មកដល់កម្ពុជាវិញហើយ។
ជាមួយគ្នានេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាមរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៥នាក់ ដែលបានចូលទៅលក់ឆ្នោតខុសច្បាប់នៅប្រទេសវៀតណាម៕




No comments:

Post a Comment