Monday, August 14, 2017

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំពិភាក្សានិងការកំណត់យុទ្ធសាស្ត្រ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​​ជូន​​ប្រជាពល​រដ្ឋ

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការ​ងារ​ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៧ ​​ដើម្បីពិភាក្សា​ឆ្លុះ​បញ្ចាំង​បទ​ពិសោធ បញ្ហា​ប្រឈម និងការកំណត់យុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាទាំង​នោះដែលស្ថិត​នៅ​ក្រោម​ដែន​​សមត្ថកិច្ចរបស់រដ្ឋបាលគ្រប់ថ្នាក់ សំដៅលើកកម្ពស់សេដ្ឋកិច្ច សង្គម​កិច្ច សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសផ្តល់ភាពជឿជាក់ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ព្រមជាមួយការយកចិត្តទុក​ដាក់ឆ្លើយ​តបការផ្តល់​សេវា​សំណូម​ពរ​និង​​សេវាត​ម្រូវការជាក់ស្តែងនៅតាមមុលដ្ឋាន ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្តតំណាងប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីគ្រប់មន្ទីរ អង្គភាព ស្ថាបន ជំនាញជុំវិញ​ខេត្តសរុបប្រមាណជាង៣០០ នាក់ ។
លោកអភិបាលខេត្តបានឱ្យដឹងថា កិច្ចប្រជុំនេះបានលើកយកប្រធានបទសំខាន់ៗ ដើម្បី​ពិភាក្សា និងឆ្លុះបញ្ចាំង​រួមមាន៖ ១-ការគាំទ្រ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ​កោណ​ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងការអនុវត្តសិទ្ធិ សេរីភាពបញ្ចេញមតិតាមរយៈ​ការចូល​រួម​របស់​​អង្គការសង្គម​ស៊ីវិល និងតាមរយៈការតវ៉ាប្រឆាំងនានាសំដៅទប់ស្កាត់អំពើញុះញង់ បង្ករហិង្សា និងចលាចល​ក្នុង​សង្គម​  ២-កិច្ចដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ មានជាអាទិ៍ ការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការការជំរុញ​ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​លើគ្រប់​វិស័យ  ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ព្រមទាំង​ការខិតខំ​សម្រប​សម្រួលដោះស្រាយបញ្ហានានានោមូលដ្ឋាន  ៣- ការអនុវត្តគោល​នយោ​បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និងទីបួន ការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបធ្វើ​ការងារ​របស​​គណៈបញ្ជាការ​ឯក​​ភាពរដ្ឋបាលនៅគ្រប់ថ្នាក់៕






No comments:

Post a Comment