Monday, August 14, 2017

កងទ័ពជើងគោក យោធភូមិភាគទី១ ប្រកាសថ្កោលទោស សួន សេរីរដ្ឋា ហើយស្នើតុលាការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់

ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហានេះ ក្រោយបង្ហោះសារប្រមាថ ដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ឯក ចាត់ទុកថា ការប្រមាថរបស់ប្រធានគណបក្សអំណាចខ្មែរនេះ ធ្វើឱ្យកងទ័ពកម្ពុជាទាំងអស់មិនអាចទទួលយកបានឡើយ ហើយអំពាវនាវឱ្យតុលាការកាត់ទោសជននេះទៅតាមផ្លូវច្បាប់មិនត្រូវឱ្យរួចខ្លួនឡើយ៕




No comments:

Post a Comment