Monday, August 14, 2017

លោក គឹម សន្តិភាព៖ ទង្វើ​លោក សួន សេរីរដ្ឋា ប៉ះពាល់ដ​ល់សន្តិសុខរ​ដ្ឋ ចេតនា​បំផ្លាញកិ​ច្ចការពារជាតិ

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បានអះអាងថា ទង្វើរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានប្រមាថ និងញុះញង់ទៅលើកងទ័ព គឺជាអំពើល្មើសជាក់ស្តែង ដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ ហេតុនេះជាធម្មតាទេ ដែលសមត្ថកិច្ចមានចំណាត់ការលើរឿងនេះ។

លោក គឹម សន្តិភាព បានបញ្ជាក់ថា «ការការពារខឿនការពារជាតិ គឺជាភារកិច្ចចំបងបំផុតរបស់ប្រទេសនីមួយៗ! ជនដែលមានចេតនាបំផ្លាញ កិច្ចការពារជាតិ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ទោះប្រទេសណាក៏ដោយ!»។
លោក គឹម សន្តិភាព បានបន្តថា «ការញុះញង់ឱ្យកងទ័ពមិនស្តាប់បញ្ជា ឬធ្វើឱ្យកងទ័ពបាក់ទឹកចិត្ត គឺជាការបំផ្លាញកិច្ចការពារជាតិ ដែលនាំឱ្យមានការប៉ះពាល់ដល់សន្តិសុខរដ្ឋ! អំពើនេះគឺជាអំពើល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា! ទង្វើរបស់លោក សួន សេរីរដ្ឋា គឺជាអំពើល្មើសជាក់ស្តែង ដែលប៉ះពាល់ដល់សន្តិសុខរដ្ឋ ហេតុនេះជាធម្មតាទេដែលសមត្ថកិច្ចមានចំណាត់ការលើរឿងនេះ!»។
ការអះអាងរបស់ លោក គឹម សន្តិភាព បានធ្វើឡើងបន្ទាប់ពី លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ក្រោយបង្ហោះសារប្រមាថដល់កងទ័ពខ្មែរថា ជាទ័ពចោរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
សូមជម្រាបផងដែរថា លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ៕

No comments:

Post a Comment