Monday, August 14, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ការប្រមាថរបស់លោក សួន សេរីរដ្ឋា មិនអាចទទួលយកបានទេ

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការប្រ​មាថរបស់លោក សួន សេរីរដ្ឋា មិនអាចទទួលយកបានទេ ចំពោះការប្រមាថថា មេទ័ពកម្ពុជាជាចោរ ដែលនេះជាបទល្មើសជាក់ស្តែង ត្រូវតែចាប់វ៉ៃខ្នោះ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣,៣០២នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សារប្រមាថមួយទៀតរបស់លោកសួន សេរីរដ្ឋាថា «ទាត់ឱ្យធ្លាយវាំង»  នោះ ពេលនេះសាមីខ្លួនបានសារភាពហើយថាវាជារឿងពិត ដែលនេះជាការប្រមាថមួយទៀតដ៏ធ្ងន់ធ្ងរជាទីបំផុតចំពោះអង្គព្រះមហាក្សត្រដែលជាទីគោរពសក្ការៈរបស់ប្រជារាស្រ្តទូទាំងប្រទេស។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា បទល្មើសជាក់ស្តែង គឺត្រូវចាប់ភ្លាមៗ មិនថាបុគ្គលនោះជាប្រធានគណបក្សបក្ស ជាតំណាងរាស្រ្តមានអភ័យឯកសិទ្ធិនោះឡើយ។ លោក ក៏បានបន្ថែមទៀតថា លោក សួន សេរីរដ្ឋា ក៏ធ្លាប់បានទៅឡើងប៉ុស្តិ៍ទូរទស្សន៍អាវលឿងរបស់ថៃ ខណៈដែលក្រុមនេះលើកទ័ពឈ្លានពានប្រាសាទព្រះវិហារដែលជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជាផងដែរ៕




No comments:

Post a Comment