Wednesday, July 05, 2017

តើមេដឹក​នាំចិន​លោក Xi ​គួរតែរៀន​ពីការដើរ​បាតុកម្ម​នៅហុងកុង​

ប្រធានាធិបតីចិនជាប្រពៃណីបានធ្វើដំណើរទស្សនកិច្ចទៅហុងកុងជារៀងរាល់ប្រាំឆ្នាំម្តង សម្រាប់ចូលរួមពិធីសម្បថរបស់ប្រធានប្រតិបត្តិសម្រាប់អាណត្តិថ្មីរយៈពេល ៥ ឆ្នាំ ហើយ បានចាកចេញភ្លាមមុនការបាតុកម្មជាប្រពៃណីថ្ងៃទី ១ ខែកក្កដា។

 ចំពោះការរិះគន់អំពីការក្តោបក្តាប់ការគ្រប់គ្រងរបស់ក្រុងប៉េកាំងទៅលើទីក្រុងហុងកុង ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi Jinping គឺជាខួបលើកទី ២០ នៃការប្រគល់ហុងកុងពីអង់គ្លេសទៅឱ្យចិនគ្រប់គ្រងដោយគ្មានលក្ខខណ្ឌ។

 ក្នុងដំណើរត្រួតពិនិត្យរបស់ចិន ដំណើរទស្សនកិច្ចរបស់លោក Xi គឺមានភាពលំអៀង ខ្លាំង។ ក្នុងការបញ្ជៀសបាតុករហុងកុងនៅតាមដងផ្លូវ ដំណើរសំចតទស្សនកិច្ចដ៏សំខាន់របស់លោក Xi គឺផ្តោតទៅលើកងទ័ពរំដោះប្រជាជនចិន។

លោក Xi បានមានប្រសាសន៍ថា រាល់ចេតនាណាមួយចំពោះការជំទាស់នឹងអាជ្ញាធរចិននៅលើទឹកដីក្រុងហុងកុងគឺប្រឈមនឹងការដាក់ពិន័យ ហើយជា «រឿងមួយមិនអនុញ្ញាត   ឱ្យកើតមានឡើងបាន»។ ដោយសារតែសម្លេងវោហាសាស្ត្រផ្លូវការរបស់ទីក្រុងប៉េកាំងឆ្ពោះទៅកាន់ទីក្រុងហុងកុងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នេះមិនមែនជារឿងភ្ញាក់ផ្អើលទេ។

ទោះបីជាយ៉ាងណាក៏ដោយ ជំនឿរបស់លោក Xi ដូចដែលគាត់បានប្រកាសនៅក្នុងសុន្ទរកថារបស់គាត់ថា «ការអភិវឌ្ឍន៍» គឺជា «កត្តាដ៏សំខាន់» ដើម្បីដោះស្រាយជម្លោះការបែកបាក់នៅក្នុងសង្គមហុងកុងដែលជាការបង្ហាញឱ្យឃើញថា ជាការយល់ច្រឡំដ៏ធ្ងន់របស់ក្រុងប៉េកាំងចំពោះហុងកុង។ ទីក្រុងប៉េកាំងហាក់ដូចជាគិតថា ហុងកុងដូចជាទឹកដីចិន            អញ្ចឹង​​ដែរ ប្រសិនបើមានតែប្រជាជននៅហុងកុងកាន់តែមានទ្រព្យសម្បត្ដិ ពួកគេកាន់តែសប្បាយចិត្ត។

 ហុងកុងត្រូវបានផ្ទេរឱ្យចិន ២០ ឆ្នាំហើយ

ការចាកចេញរបស់លោក Xi មុនពេលបាតុកម្មចាប់ផ្តើមឡើងបានធ្វើឱ្យទាំងលោក Xi និងរដ្ឋបាលហុងកុងមិនបាក់មុខបាក់មាត់ ហើយជៀសវាងនូវភាពអាម៉ាស់មុខរបស់មេដឹកនាំចិនដែលមានវត្តមាននៅក្នុងទីក្រុងចិនមួយ ដែលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ច្រើន។ វាគួរឱ្យសោកស្តាយណាស់ ព្រោះប្រសិនបើលោក Xi នៅទីនោះគាត់នឹងបានរៀនបន្ថែមទៀតអំពីហុងកុងជាជាងដំណើរទស្សនកិច្ចដ៏ខ្លីរបស់គាត់នៅទីនោះ។

អាជ្ញាធរបានរាយការណ៍ដោយមិនត្រឹមត្រូវអំពីចំនួនអ្នកចូលរួមបាតុកម្មថា ទាបបំផុតមិនធ្លាប់មាន។ កម្មវិធីសិក្សាស្តីពីមតិសាធារណៈរបស់សាកលវិទ្យាល័យដែលកាន់តែអាចជឿទុកចិត្តបាននៅហុងកុងបាននិយាយថា ចំនួនពិតប្រាកដនោះគឺខ្ពស់ជាងបាតុកម្មកាលពី ២ ឆ្នាំមុនទៅទៀត ។

អ្នកទាំងនោះនិយាយថា ការធ្លាក់ចុះនៃចំនួនចូលរួមបង្ហាញឱ្យឃើញនូវស្មារតីនៃការប្រឆាំងរបស់ហុងកុង ហើយនឹងបំណងប្រាថ្នារបស់ខ្លួនចំពោះលទ្ធិប្រជាធិបតេយ្យបានកំពុងធ្លាក់ចុះខ្សោយ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈដែលខ្ញុំដើរក្នុងចំណោមហ្វូងមនុស្សនៅថ្ងៃសៅរ៍ នោះមិនមែនជាអ្វីដែលខ្ញុំបានឃើញទេ។

អ្វីដែលខ្ញុំបានឃើញ អ្វីដែលលោក Xi នឹងបានឃើញ បើសិនជាគាត់បានចូលរួមនៅក្នុងការដើរក្បួននោះ គឺមានការចូលរួមយ៉ាងសស្រាក់សស្រាំពីមហាជន។ ចំនួនអ្នកចូលរួមនៅតែមានចំនួនច្រើន បើទោះបីជាមានផ្គររន្ទះ និងកំដៅខ្លាំង ការរាំងខ្ទប់ពីមន្រ្តី ហើយបើទោះបីជាមានពាក្យចចាមអារ៉ាមថា មានការមកដល់កងកម្លាំងនគរបាលក៏ដោយ ក៏នៅតែបង្ហាញឱ្យឃើញថា ប្រជាជនហុងកុងនៅតែខំនិយាយបញ្ចេញយោបល់របស់ពួកគេ ដើម្បីបុព្វហេតុអ្វីដែលគេជឿថា ត្រឹមត្រូវ។

បុព្វហេតុទាំងនេះទៅហួសពីរឿងនយោបាយទៅទៀត។ ក្បួនដង្ហែរបានដើរតាមដងផ្លូវ ដោយនិយាយលើកស្ទួយដល់បុព្វហេតុមួយចំនួនដូចជាការថែទាំសុខភាពធ្មេញ ឧបត្ថម្ភដោយរដ្ឋាភិបាល និងសម្រាប់ជនពិការ អ្វីដែលគេហៅថា ដោះស្រាយបញ្ហាហុងកុង។ អ្នកស្ម័គ្រចិត្តជួសជុលលំនៅដ្ឋានសាធារណៈ ការលើកតម្កើងនិយាយភាសាចិនកាតាំង «ការផ្តល់ទឹកដោយឥតគិតថ្លៃ» មានមនុស្សមួយក្រុមមកពីស្រុកដាច់ស្រយាលតវ៉ាសេចក្តីសម្រេចរបស់រដ្ឋាភិបាលដើម្បីលក់ហាងរបស់ពួកគេ។

បើទោះបីជាមានការព្រមានដាក់ទោសរបស់លោក Xi ក៏ដោយ ក៏នៅមានបាតុករមួយក្រុមតូចលើកបដា «ឯករាជ្យភាពហុងកុង» ក្រវី ហើយសម្លឹងមើលទៅនគរបាលដោយមានការប្រយ័ត្នប្រយែង ក៏ប៉ុន្តែមិនមានការការពារ ដោយសារតែរដ្ឋធម្មនុញ្ញរបស់ហុងកុងធានាដល់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការជួបជុំគ្នា។

ដូចការដើរក្បួនដង្ហែររៀងរាល់ថ្ងៃ ១ ខែកក្កដា ការដើរដង្ហែរនេះសក្ខីកម្មបញ្ជាក់សម្រាប់សង្គមស៊ីវិលរស់រវើក ដែលជាការមិនអាចនឹកស្មាននៅក្នុងចិនដីគោក ដែលចេះតែបន្តការបង្រ្កាបក្រុមសង្គមស៊ីវិល មេធាវី អង្គការរដ្ឋាភិបាលបរទេស និងក្រុមសាសនា។

សង្គមស៊ីវិលនៅហុងកុងនេះបានដក់ជាប់នៅក្នុងវប្បធម៌ហុងកុង ហើយនឹងមិនរលាយសាបសូន្យដោយសារតែមានការអភិវឌ្ឍជាក់ស្តែងនោះទេ។ រដ្ឋាភិបាលចិនត្រូវតែ   ស្តាប់រឿងនេះ ហើយឆ្លើយតបដោះស្រាយទៅនឹងការលើកឡើងចម្រុះបែបគ្នានេះ។

ប៉ុន្តែប្រសិនបើលោក Xi បានចូលរួមក្បួនដង្ហែរនោះ គាត់ក៏បានទទួលការធានាផងដែរថា ការតវ៉ាទាំងនេះបានកើតឡើងចេញពីទំនោរទឹកចិត្ត នៃការយល់ស្របគ្នាមួយដែលគេហៅថា សេចក្ដីស្រឡាញ់ចំពោះទឹកដីហុងកុង និងចេតនាដើម្បីធ្វើឱ្យប្រសើរឡើងសម្រាប់ប្រជាជនទាំងអស់របស់ខ្លួន ហើយរឿងនោះគឺការអភិវឌ្ឍជាក់ស្តែងតែម្តង៕

ប្រភព: CNC ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧


No comments:

Post a Comment