Wednesday, July 05, 2017

សន្ទុះ​នៃកំណើន​គាំទ្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស គឺកាន់តែ​បង្ហាញច្បាស់​ពីប្រជាប្រិយភាព​របស់គណបក្ស​ប្រជាជន​កម្ពុជា

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសឱ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា «សូមអបអរសាទរ និងអរគុណដល់គណៈកម្មការបក្ស គណៈកម្មការសាខាបក្ស សកម្មជន និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងបងប្អូនអ្នកគាំទ្រនៅតាមប្រទេសនានាទូទាំងពិភពលោក ដែលមានជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ។ សន្ទុះនៃកំណើនគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋនៅក្រៅប្រទេស គឺកាន់តែបង្ហាញច្បាស់អំពីប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងបន្តឈ្នះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខនេះ»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕







No comments:

Post a Comment