Thursday, December 14, 2017

ទំហំ​នៃ​ឥទ្ធិ​ពល​របស់​ចិន​

សំណួរ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សំណួរ​ជា​ច្រើន​ទៀត​ក្នុង​កិច្ច​ការ​​សកល​​នា​ពេល​បច្ចុ​ប្បន្ន​ពី​​ការ​រីក​ចម្រើន​របស់​ចិន​ដែល​បាន​កែប្រែ​​ពិ​ភព​លោកលើស​ពី​ព្រំ​ដែន​របស់​ខ្លួន។ ទំហំ​នៃ​ការ​រីក​ចម្រើន​របស់​ចិន​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធំ​ធេង​​ទៅ​លើ​ពិ​ភព​លោក។ ទំហំ​របស់ប្រ​ទេស​​ចិន​​បាន​នាំ​មក​នូវ​ឥទ្ធិ​ពល​ដែល​មិន​អាច​ចៀស​ផុត​ និង​តាម​ច្បាប់​ធម្ម​ជាតិ​គឺវា​អញ្ចឹង៖​ ទំហំ​សេដ្ឋ​កិច្ច​របស់​ខ្លួន​ដែល​ផ្លាស់​ប្តូរ​ប្រ​ទេស​មួយ​ចំនួន​ពី​ »​អ្នក​ទទួល​យក​តម្លៃ» ទៅ​ជា​ «អ្នក​ដាក់​តម្លៃ» នៅ​ក្នុង​សេដ្ឋ​កិច្ច​អន្តរ​ជាតិ និង​ទំហំ​នយោ​បាយ​របស់​ខ្លួន​តាម​រយៈ​អំណាច​យោ​ធា និង​នយោ​បាយ។

ប៉ុន្តែ​តើ​ចិន​នឹង​ស្វែង​រក​ឥទ្ធិ​ពល​ប្រ​ភេ​ទ​ណា? តើ​ប្រ​ទេស​នេះ​នឹង​ស្វែង​រក​វា​ដោយ​របៀប​ណា? ហើយ​នៅ​ទី​បំផុត​ថា​តើ​ខ្លួនត្រូវ​​បន្សាំ​នូវ​អំណាច​ថ្មី​របស់​ខ្លួន​ដែល​ទើប​ទទួល​បាន​ដូច​ម្តេច?

​​​ សំណួរ​ទាំង​នេះ​គឺ​ជា​ចំណុច​ស្នូល​ចំពោះ​កិច្ច​ពិ​ភាក្សា​នៅ​ក្នុង​សមាជ​បក្ស​លើក​ទី​១៩ និង​ការ​ប៉ុន​ប៉ង​របស់​ខ្លួន​ដើម្បី​កំណត់​តួ​នាទី​ថ្មី​ដែល​គួរ​ជា​ទី​ទុក​ចិត្ត​សម្រាប់​ប្រ​ទេស​ចិន​នៅ​ក្នុង​សហ​គមន៍​អន្តរ​ជាតិ។ ខណៈ​ដែលសមាជ​បក្ស​លើក​ទី​១៩ បាន​ទទួល​នូវ​ការ​​យក​ចិត្ត​ទុក​ដាក់​បំផុតនៃ​ការ​កើន​ឡើង​របស់​ខ្លួន​ពី​ប្រ​ធានា​ធិប​តី Xi Jinping នៅ​ក្នុង​ក្រុម​មនុស្ស​សំខាន់ៗ​នៃ​បក្ស​កុម្មុយ​នីស្ត​ដែល​កំពុង​តែ​គ្រប់​គ្រង​ប្រ​ទេស​ចិន​ អ្វី​ដែល​ជា​សេចក្តី​រាយ​​ការ​ណ៍​របស់​លោក Xi ទៅ​កាន់​សមាជ​​ គឺ​បាន​និយាយ​អំពី​គោល​ការ​ណ៍​ដែល​ជា​វិ​ធី​សាស្រ្ត​របស់​ចិន​ចំពោះ​កិច្ច​ការ​ពិ​ភព​លោក​ពឹង​ផ្អែក​ទៅ​លើ​ការ​សិក្សា​តិច​តួច។

គោល​ការ​ណ៍​ស្នូល​ក្នុង​ចំណោម​គោល​ការ​ណ៍​ទាំង​នោះ គឺ​ជា​បរិ​ការ​សម្រាប់​ប្រ​ព័ន្ធ​ពហុ​ភាគី​ ដែលជា​​សហ​គមន៍​រួម​ និងការ​​មិន​ជ្រៀត​ជ្រែក​នៅក្នុងកិច្ច​ការ​អធិប​តេយ្យ​ភាព​។ គោល​ការ​ណ៍​សំខាន់ទាំង​បី​នេះ​បាន​សន្យា​ពី​ការ​ចូល​រួម និង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​​ជា​អន្តរ​ជាតិប្រ​កប​ដោយ​ប្រសិទ្ធិ​ភាព​ជា​មួយ​នឹង​អ្នក​មាន​​ចិនថ្មី​​ដ៏​មាន​ឥទ្ធិ​ពល។ ថា​តើ​​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​នា​ពេល​ថ្មីៗ​នេះ​ចំពោះ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ និង​ប្រ​ព័ន្ធ​សេដ្ឋ​កិច្ច​ ឬការ​​ដោះ​ស្រាយ​ជា​មួយ​នឹង​បញ្ហាដែន​ដី និង​​សន្តិ​សុខ​​​​ដែល​ប្រ​ឈមមុខ​នឹង​ភាគី​ទាំង​អស់​នៅ​អា​ស៊ី​ឦសាន​ ឬ​សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​ជា​យ៉ាង​ណា​ ក៏​ប៉ុន្តែ​គោល​ការ​ណ៍​ទាំង​នេះ​គឺ​ជា​ចំណុច​ដែល​មាន​តម្លៃ​អាច​យក​មក​ធ្វើ​ជា​ឯកសារ​យោងបាន។

ប៉ុន្តែ​នៅ​ក្នុង​ប្រ​ទេស​មួយ​ចំនួន ដូច​ជា​ថ្មី​ៗ​នេះនៅ​ក្នុង​ប្រ​ទេស​អូស្រ្តាលី​ ឥទ្ធិ​ពល​របស់​ចិន​នៅ​ក្នុង​កិច្ច​ការ​អធិប​តេយ្យ​ភាព​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ក្តៅ​គគុក​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រ​កាន់​ពី​បណ្តា​ញ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​អំពី​ទំនាក់​ទំនង​រវាង​តួអង្គ​នយោ​បាយ បក្ស​កុម្មុយ​នីស្ត​ចិន (CCP) និង​សមាជិក​អនិក​ជន​ចិន​ដែល​ទទួល​បាន​ផល​ប្រ​យោជន៍ពី​ចិន​នៅ​ក្រៅ​ប្រ​ទេស។

ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​បាន​បង្កឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​អំពី​ចេត​នា​របស់​រដ្ឋា​ភិបាល​ទី​ក្រុង​ប៉េ​កាំង​នៅ​ពេល​មួយ​ដែល​ចិន​មាន​អំណាច​នយោ​បាយ និង​សេដ្ឋ​កិច្ច​កំពុង​តែ​រីក​ចម្រើន​ និង​នៅ​ពេល​ដែល​ប្រ​ធាន​រដ្ឋ​របស់​ចិន និង​អគ្គ​លេ​ខា​ធិ​ការ​បក្ស CCP លោក Xi Jinping បាន​បញ្ចុះ​បញ្ចូល​ទាំង​ចិន និង​ឱ្យ​មាន​ការ​ចូល​រួម​ពី​ពិ​ភព​លោក។ ផែន​ការ​​គោល​នយោ​បាយ​ដែល​ចុះ​ហត្ថ​លេខា​ដោយលោក Xi គឺ​ជា​ «​ទស្ស​ន​វិស័យ​របស់​ចិន» ដែល​បាន​ផ្តោត​លើ​ការ​វិវត្ត​ដ៏​អស្ចារ្យ​របស់​ប្រ​ជា​ជន​ចិន។

ការ​ប្តេជ្ញាចិត្ត​ចំពោះ​ស្ថាប័ន​ពហុ​ភាគី​ និង​សហ​គមន៍​រួម​ គឺ​ស្វះស្វែង​ដើម្បី​ធានា​ដល់​ពិ​ភព​លោក​ឡើង​វិញ​អំពី​អ្វី​ដែល​ជា​មហិច្ឆតា​របស់​ចិន​​ គឺ​វាមាន​ន័យ​ថា ស្វែង​រក​ការ​ចូល​រួម​មួយ​ដែល​មាន​ភាព​ស្មើ​គ្នា៕

​​​​ ​ប្រភព: East Asia Forum ចុះថ្ងៃទី១៣ ខែ​​​​​​ធ្នូ​​​ ឆ្នាំ២០១៧

No comments:

Post a Comment