Thursday, December 14, 2017

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងរដ្ឋមន្ត្រីក្រសួងការងារថៃ បានចុះពិនិត្យការងារនៅការិយាល័យបញ្ជាក់អត្តសញ្ញាណប្រចាំទីក្រុងបាងកក

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៧នេះ ប្រតិភូដឹកនាំដោយ លោក ឡុង វិសាលោ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងជាអនុប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និង លោក Adul Sengsingkeaw រដ្ឋមន្ត្រីក្រសួងការងារថៃ បានអញ្ជើញទៅទស្សនកិច្ចពិនិត្យការងារ នៅការិយាល័យបញ្ជាក់អត្តសញ្ញាណប្រចាំទីក្រុងបាងកក។

ក្នុងដំណើរនោះ លោក ឡុង វិសាលោ និង លោក Adul Sengsingkeaw បានប្រជុំពិភាក្សា ដើម្បីជំរុញការងារឱ្យការិយាល័យបញ្ជាក់អត្តសញ្ញាណនៅទីក្រុងបាងកក ក៏ដូចជាការិយាល័យបញ្ជាក់អត្តសញ្ញាណនៅខេត្តផ្សេងទៀត ឱ្យកាន់តែមានដំណើរការល្អ៕





No comments:

Post a Comment