Thursday, December 14, 2017

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន ៣,៦៥៦គ្រួសារ

ព្រះវិហារ៖ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ដល់ប្រជាពលរដ្ឋ​ចំនួន៣,៦៥៦គ្រួសារ ក្នុងឃុំស្រអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមន្ត្រីក្រុមការងារ​ជំនាញ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

លោក លីញ យុទ្ធ អភិបាលរងស្រុកជាំក្សាន្ត និងលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពិសេសប្រជាជនក្នុងភូមិ ចំបក់សែនជ័យ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម និងភូមិសុខសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ លើការចុះបញ្ជីដីធ្លីមាន​លក្ខណៈជាប្រព័ន្ធ៕






No comments:

Post a Comment