Thursday, December 14, 2017

លោក សុខ ឥសាន ៖ បដិវត្តន៍ព៌ណនៅកម្ពុជាត្រូវបានវាយបំបាក់ 

មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ក្រោយពេល​​បែកធ្លាយព៌តមាន និងមានភ័ស្តុតាងច្បាស់លាស់ អង្គការចាត់តាំង​បដិវត្តន៍ព៌ណ​នៅកម្ពុជា ត្រូវបានវាយបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួនរួចស្រេចទៅហើយ ។ ប៉ុន្តែ ឧបាយកលពិសពុលនៃអ្នកបញ្ជារ ពីក្រោយ នៅមិនទាន់ផុតរលត់នៅឡើយ ។

លោកបានបញ្ជាក់ផងដែរថា ប៉ុន្តែទោះយ៉ាងណាក៏ដោយ  រាជរដ្ឋាភិបាលដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជា បាន​កំណត់​ជំហរច្បាស់លាស់ ដាច់ខាត​មិនឲ្យមានបដិវត្តន៍ព៌ណ​កើតឡើងនៅកម្ពុជា បានទេ ។  ដូច្នេះ អ្នកបញ្ជា និងអ្នកឃុបឃិត ដែក​​នៅ​​ក្នុងចង្កោមយន្តការ​បដិវត្តន៍ព៌ណ ទោះនៅក្នុងស្រុក ប្ញនៅក្រៅស្រុក គួរតែ​បញ្ឈប់​រាល់​​​​​​​​​សកម្មភាព​អវិជ្ជមាន​របស់ខ្លួន​​ជាបន្ទាន់ទៅ  កុំឲ្យបែកមុខ​ទាន់ ក្រែងអាប់ឱនកិត្តិយស និង​ខ្មាស់​​គេពេញ​ពិភពលោក ។

វាជារឿងអសីលធ៌ម អមនុស្សធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរខាំងណាស់ ដែលសាប​ព្រួសឲ្យមានអំពើប្រទូសរាយដល់បណ្តាប្រទេស ដោយសារតែមហិច្ឆតា​នយោបាយ​និង​មនោគមន៍​​​លោភលន់របស់ខ្លួន ហើយធ្វើឲ្យប្រជាជន មានទាំងបុរស ស្ត្រី កុមាររងទុក្ខសោក ខ្លោចផ្សារ វេទនា ដូចជាក់ស្តែងនៅបណ្តាប្រទេសនៅមជ្ឈឹមបូពា និងនៅអាហ្វ្រិកខាងជើង ជា​ដើមនោះ ។

លោកក៏បានលើកឡើងថា នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ក៏ដូចជា​ជាក់ស្តែង​​​នៅកម្ពុជានេះតែម្តង​ ដែល​ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាល​គណបក្សប្រជាជន​កម្ពុជា បានទប់ស្កាត់​បានទាន់​ពេលវេលា ហើយបានកំចាត់ចោលរចនាសម្ព័ន្ធ​នៃបដិវត្តន៏​ព៌ណនេះ មិនឲ្យវាងើបក្បាលរួច ធានារក្សាសន្តិភាព ស្ថេរភាព និងសេចក្តីសុខរបស់ប្រជាជន បើកុំអីប្រទេសកម្ពុជា​នឹងជួប​គ្រោះ​​​មហន្តរាយដូចពីអតីតកាលទៀតជាមិនខាន ។

ដូច្នេះ ទោះក្រោមរូបភាព និងទម្រង់ណាក៏ដោយ រួមទាំងក្រោមរូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ដោយ ដាច់ខាត ត្រួវរួមគ្នាទប់ស្កាត់​និងកម្ចាត់ចោលឲ្យវាវិនាស​សាបសូន្យ​ឲ្យ​បាន ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា ៕



No comments:

Post a Comment