Thursday, December 14, 2017

វគ្គបណ្តុះបណ្តាល ស្តីពីក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃ ជូនមន្ត្រីរាជការស៊ីវិល

ខេត្តកែប ៖ ថ្ងៃពុធ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៧ លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប និងជាប្រធានគណៈកម្មាធិកាគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកែប បានចូលរួមជាគណៈអធិបតី ក្នុងពីធីបើកវគ្គបណ្តុះបណ្តាល ស្តីពីក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃ ជូនមន្ត្រីរាជការស៊ីវិលចំណុះអោយរចនាសម្ព័ន្ធសាលាខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប ។

ឆ្លៀតឱកាសនេះលោក សោម ពិសិដ្ឋ បានបញ្ចាក់ជូនមន្រ្តីរាជការក្នុងខេត្តទាំងអស់ថា សូមកុំចាប់អារម្មណ៍​ទៅនឹងក្រុមបក្សក្បត់ជាតិ ដែលត្រូវបានរំលាយដោយបានយកមុខមាត់កិត្តិយស​ប្រទេសជាតិយើង​ទៅជាន់​ឈ្លីនៅបរទេស ជាពិសេសកាលពីថ្ងៃទី១០ ធ្នូ កន្លងទៅថ្មីៗនេះនៅមុខសេតវិមាននៃសហរដ្ឋអាមេរិក។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថាមន្រ្តីរាជការទាំងអស់ ត្រូវខិតខំធ្វើការបំពេញតួនាទីភារកិច្ច ដែលថ្នាក់លើ​ប្រគល់ជូន ប្រកបដោយប្រសិទ្ធិភាព និងភាពស័ក្តសិទ្ធិ ។ ត្រូវមានវត្តមានជាប្រចាំ នៅអង្គភាពរបស់ខ្លួន ក្នុង​ម៉ោង​រដ្ឋបាល ប្រកបដោយឆន្ទៈម្ចាស់ការ មានស្មារតីខ្ពស់ទទួលខុសត្រូវ លើការងាររៀងៗខ្លួនឆ្លើយតប​ទៅនឹងរាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរពីជីវភាពមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ​នៅទូទាំងប្រទេសគ្រប់កាលៈទេសៈ ៕





No comments:

Post a Comment