Thursday, December 14, 2017

អភិបាល​ខេត្តសៀមរាប ​លើកឡើងថា​ ផ្លូវគឺជាសរសៃឈាម​នៃសេដ្ឋកិច្ច​ មានផ្លូវ​មានក្តីសង្ឃឹម​

សៀមរាប៖ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានចុះពិនិត្យមើលផ្លូវបេតុង ដែលកំពុងសាងសង់ថ្មី នៅក្នុងភូមិវត្តបូរព៌ និងភូមិបន្ទាយចាស់ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
ផ្លូវបេតុងនេះមានទទឹង ៦ម៉ែត្រ និងប្រវែង១៦៨០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តសៀមរាប។
ជាមួយគ្នានោះ លោកបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ដែលពួកគាត់កំពុងតែជប់លៀងអបអរសាទរ សប្បាយរីករាយជាមួយនឹងសមិទ្ធផលផ្លូវសាងសង់ថ្មីនេះ។

ក្នុងពេលជួបសំណេះសំណាលនេះដែរ លោកអភិបាលខេត្តសៀមរាប ក៏បានថ្លែងថា ផ្លូវបេតុងថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផលិតផលផ្សេងៗ ទៅកាន់ទីផ្សារផងដែរ៕



No comments:

Post a Comment