Wednesday, September 06, 2017

ក្រសួងបរិស្ថាន និងUNDP ពិភាក្សាលើថាមពលបៃតង

លោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន នៅថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យលោកPradeep Kurukulasuriya ប្រធានអង្គការUNDP ដឹកនាំគណៈប្រតិភូចូលជួប និងពិភាក្សាការងារពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលបៃតង។
សូមជម្រាបផងដែរថា កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងនេះ ផ្តោតសំខាន់លើការរៀបចំសំណើគម្រោងនិរន្តរភាពថាមពលសម្រាប់កម្ពុជាដើម្បីស្នើសុំហិរញ្ញប្បទានមូលនិធិអាកាសធាតុបៃតង។
នាឱកាសនោះ លោក សាយ សំអាល់ បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ថាមពលបៃតងដើម្បីជំរុញកំណើនសេដ្ឋកិ្ចចកម្ពុជាក៏ដូចជាសន្តិសុខថាមពលដែលកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។ លោក សាយ សំអាល់ ក៏បានលើកឡើងពីការរិះរកវិធីដើម្បីផ្គត់ផ្គង់តម្លៃថាមពលក្នុងកម្រិតថោកសមរម្យបន្ថែមទៀតជូនប្រជាពលរដ្ឋ។
ដោយឡែកភាគីUNDP បានលើកឡើងពីការគាំទ្រទៅដល់រដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាននូវសន្តិសុខថាមពល៕






No comments:

Post a Comment