Wednesday, September 06, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សម្រាប់ស្រ្តីកម្មការិនីសម្រាលកូននិងទទួលបានទទួលថវិកា៤០ម៉ឺនរៀល

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបាន កូន១គឺទទួលថវិកា៤០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ២ គឺទទួលបានថវិកា៨០ម៉ឺនរៀល បើសម្រាលបានកូន៣ គឺទទួលបានថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមទៀតថា បេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល គឺនឹងត្រៀមថវិកាប្រមាណ១០លានដុលារក្នុង១ឆ្នាំៗដើម្បីជួយគាំពារស្រ្តីសម្រាលកូន។ ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួល បានថវិកាដូចគ្នា។
នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសចុះជួបសំណេះសំណាល និង
សួរសុខទុក្ខកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវ វេង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕











No comments:

Post a Comment