Wednesday, September 06, 2017

ចៅក្រមស៊ើបសួរបន្តសួរចម្លើយ លោក កឹម សុខា ជុំវិញបទល្មើសក្បត់ជាតិ

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បន្តសួរចម្លើយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបន្តទៀត ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ។ ការសាកសួរនេះ បានធ្វើឡើង នៅក្នុងពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ ដែលជាទីដែល លោក កឹម សុខា ត្រូវបានឃុំខ្លួន។ នេះបើតាម លោក អី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ។
លោក កឹម សុខា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែងក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញថា លោកមានការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅផ្តល់រំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពរបស់ជាតិ ដូចកាលពីឆ្នាំ១៩៧០៕


No comments:

Post a Comment