Wednesday, September 06, 2017

រដ្ឋមន្រ្តីក្រសួងការទេស ចេញលិខិតបញ្ជាក់ពីការពន្យល់ប្រធានបេសកកម្មការទូតប្រចាំនៅកម្ពុជាទាំងអស់ អំពីការឃាត់ខ្លួនលោក កឹម សុខា

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតបញ្ជាក់ពីការពន្យល់ដល់ឯកអគ្គរាជទូត-រដ្ឋទូត /ភារៈធារីស្តីទី និងសេនានុពន្ធយោធា នៃបេសកកម្មការទូតទាំងអស់ ប្រចាំនៅកម្ពុជា អំពីការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី ៣កញ្ញា កន្លងទៅថ្មីៗនេះ។
បន្ទាប់ពីការចាក់បញ្ចាំងវីដេអូឃ្លីប ដែលលោក កឹម សុខា និយាយពីយុទ្ធសាស្ត្រដើម្បីផ្តួល រំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលផលិតដោយ «បណ្តាញផ្សព្វផ្សាយកម្ពុជា»  (CBN) មានមូលដ្ឋាន នៅប្រទេសអូស្ត្រាលី និងដែលបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅថ្ងៃទី២កញ្ញា រួចមក លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «យុទ្ធសាស្ត្រក្នុងការដណ្តើមអំណាច គឺមានជាទូទៅសម្រាប់ គ្រប់គណបក្សនយោបាយ ហើយនោះមិនមែនជាបទល្មើសឡើយ ប៉ុន្តែអ្វីដែលបង្កើតជាបទល្មើស គឺរបៀបដែលយុទ្ធសាស្រ្តត្រូវបានបង្កើតឡើង និងថាអ្នកណានៅពីក្រោយយុទ្ធសាស្ត្រនោះ»  ហើយលោកក៏បានលើកឡើង ពីតថភាព និងមូលដ្ឋានច្បាប់ពាក់ព័ន្ធនឹងការឃាត់ខ្លួន លោក កឹម សុខា ដោយចេញលិខិតបញ្ជាក់ពីការពន្យល់លំអិតដូចខាងក្រោម៖




No comments:

Post a Comment