Thursday, September 07, 2017

អភិបាលខេត្តកំពង់ឆ្នាំង និងភិរិយា ព្រមទាំងមន្រ្តីរាជការអញ្ជើញចូលរួមកាន់បិណ្ឌទី២ នៅវត្តត្រឡែងកែង ស្ថិតក្នុងស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី២ លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងភិរិយា ព្រមទាំងអស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក ហេង ពិទូ អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ ក្នុងស្រុកកំពង់ត្រឡាចគ្រប់លំដាប់ថ្នាក់​ និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តត្រឡែងកែងស្ថិតក្នុងឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីកាន់បិណ្ឌវេនទី២នេះផងដែរ លោក ឈួរ ច័ន្ទឌឿន និងភិរិយា ព្រមទាំងមន្រ្តីរាជ និង ប្រជាពលរដ្ឋ បាន នាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យចំនួន៤.៣០០.០០០រៀល ដើម្បីប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះ វស្សា នៅវត្តត្រឡែងកែង ទុកកសាង សមិទ្ធផលក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ អង្គ ក្នុងមួយៗ ស្លាដក១ និងបច្ច័យមួយចំនួនភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ជូនថវិកាដល់ យាយជី តាជី ២៤០នាក់ក្នុងម្នាក់ៗ ៥ពាន់រៀលផងដែរ ។
បន្ទាប់មកលោក ឈួរ ច័ន្ទឌឿន និងភិរិយា ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការនិងប្រជាពលរដ្ឋបានបង្សុកូលនិង បានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែល បានបាត់បង់ជីវិត ក្នុងរបប ប៉ុលពតនិង សូមអោយមន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ គ្រប់ៗគ្នា។

ក្នុងឱកាសនោះលោក ឈួរ ច័ន្ទឌឿន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែល គ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗ គ្នាតាមការកំណត់របស់ គ.ជ.ប។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា និងអប់រំកូនចៅអោយខិតខំរៀនសូត្រ និងជៀសអោយឆ្ងាយពីគ្រឿងញៀន និងបទល្មើស ផ្សេងៗដែលខុសច្បាប់ ៕



No comments:

Post a Comment