Thursday, September 07, 2017

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី ណារ៉ាផន ច័ន្ទអូចា អញ្ជើញទស្សនា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រីទី១កម្ពុជា បានដឹកនាំលោកស្រី ណារ៉ាផន ច័ន្ទ អូចា ភរិយាលោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូថៃ ទស្សនាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងទស្សនាការសម្តែងរបាំរបស់និស្សិតផងដែរ។

គួរបញ្ជាក់ថា លោកស្រី ណារ៉ាផន ច័ន្ទអូចា បានអមដំណើរលោក ប្រាយុទ្ធ ច័ន្ទអូចា មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមបញ្ជាក់ថា អំឡុងពេលទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញសម្ពោធសួនមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅមុខស្ថានទូតអាមេរិក។ លោក ប្រាយុទ្ធ ច័ន្ទអូចា ក៏នឹងជួបសម្តែងការគួរសម ជាមួយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភាផងដែរ៕









No comments:

Post a Comment