Thursday, September 07, 2017

រដ្ឋសភាកំណត់យកថ្ងៃទី១១កញ្ញាដើម្បីបើកកិច្ចប្រជុំសភាវិសាមញ្ញលើករណីលោក កឹម សុខា

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភាលើករណី លោក កឹម សុខា ដែលបានធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយបានបញ្ជាក់ថា អង្គប្រជុំបានអនុម័តកាលបរិច្ឆេទសម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៥ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីសម្រេចករណីលោក កឹម សុខា តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណបក្សសង្គ្រោះជាតិ ក្រោយសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

No comments:

Post a Comment