Thursday, September 07, 2017

គណៈកម្មាធិការគណបក្សខេត្ត បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បណ្ដាញ​សង្គមហ្វេសប៊ុក

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៧ គណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សខេត្ត បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក្រោមអធិបតីភាព លោក ស៉ឹម វុទ្ធា សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត  ។

សមាជិកវគ្គនេះមានការចូលរួមពីមន្រ្តីទទួលបន្ទុកកិច្ចការឃោសនាអប់រំសាខាបក្សមូលដ្ឋានមកពីមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមយុវជនចំនួន ១៤៦ នាក់ ក្រោមការ​ធ្វើ​បទបង្ហាញ​របស់​មន្រ្តីការិយាល័យឃោសនាគណបក្សខេត្ត ។ ក្នុងគោលបំណងដើម្បី អោយអ្នកប្រើប្រាស់​បណ្ដាញសង្គមហ្វេសប៊ុកយល់ស្គាល់ច្បាស់ពីបណ្ដាញសង្គមនិងមានផលប្រយោជន៍បម្រើដល់សង្គមអោយមានប្រសិទ្ធភាព និងការរីកចម្រើន៕





No comments:

Post a Comment