Thursday, September 07, 2017

អភិបាល​ខេត្តកំពតស្វាគមន៍​ ប្រតិភូចិន​មកស្វែងយល់​សក្តានុពល​ក្នុងខេត្តកំពត​

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តកំពត លោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបស្វាគមន៍ប្រតិភូមកពីប្រទេសចិនប្រមាណជិត៣០នាក់ ក្នុងដំណើរស្វែងយល់នូវសក្តានុពលក្នុងខេត្តកំពត។

ឆ្លើយតបចំពោះប្រតិភូដែលមានបំណងមកវិនិយោគក្នុងខេត្តកំពត លោកអភិបាលខេត្តបានសំណូមពរឱ្យមានការដាក់ទុនសម្រាប់វិស័យវាយនភណ្ឌ ខណៈដែលបច្ចុប្បន្នក្នុងខេត្តនេះទើបតែមានរោងចក្រកាត់ដេរតិចតួចនៅឡើយ។ លើសពីនោះ លោកក៏បានសំណូមពរឱ្យមានការនិយោគផ្នែកវិស័យកសិកម្មផងដែរ ពិសេសលើដំណាំម្រេចដោយសព្វថ្ងៃផលិតផលនេះមិនទាន់ឆ្លើតតបទៅនឹងតម្រូវការរបស់សហគមន៍អឺរ៉ុប នៅឡើយ៕



No comments:

Post a Comment