Thursday, September 07, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងជួបប្រជុំជាមួយ លោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ឋ ច័ន្ទអូឆា

នៅមុននេះបន្តិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និងភរិយា នៅវិមានរដ្ឋាភិបាលសន្តិភាព។

នៅក្នុងឱកាសនោះ ក៏មានវត្តមានមន្រ្តីសំខាន់ៗជាច្រើនរូបនៃប្រទេសទាំងពីរព្រមទាំងអង្គទូតនៃបណ្តាប្រទេសជាច្រើនប្រចាំ កម្ពុជាចូលរួមទទួលស្វាគមន៍ លោកនាយករដ្ឋមន្រ្តីថៃយ៉ាងកក់ក្តៅផងដែរ។
ក្រោយពីនាយករដ្ឋមន្រ្តីបានគោរពភ្លេងជាតិនៃប្រទេសទាំងពីរ និងបានអញ្ជើញត្រួតពល ព្រមទាំងស្វាគមន៍ដល់មន្រ្តីសំខាន់ៗនិងអង្គទូតនានារួចហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ប្រាយុទ្ឋ ច័ន្ទអូឆា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតនៅក្នុងវិមានរដ្ឋាភិបាល។
ព័ត៌មានបន្ថែមនឹងជម្រាបជូននៅក្នុងពេលធ្វើសន្និសីទរួមគ្នាមួយក្រោយកិច្ចប្រជុំ៕







No comments:

Post a Comment