Thursday, September 07, 2017

ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសចាត់វិធានការចាប់រថយន្ត និងម៉ូតូដែលកែច្នៃខុសស្ដង់ដារ យកមកផាកពិន័យតាមច្បាប់

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសនឹងចាត់វិធានការម៉ឺង ម៉ាត់ដោយចុះចាប់ យានយន្ត ដែលកែច្នៃខុសស្ដង់ដារ ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដូចជា លេងភ្លើងឡាស៊ែ សំឡេងលាន់ឮខ្លាំង ផ្សែងខ្លាំងខុសពីលក្ខណៈបច្ចេកទេស តសាក់ស៊ីជាដើម យកមកផាកពិន័យតាមច្បាប់ និងកែតម្រូវតាម លក្ខណៈបច្ចេកទេសវិញ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ស្នងការនគរបាលរាជធានី ភ្នំពេញដែល ទទួល បាននៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ការចេញសេចក្ដីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីកន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កេត ឃើញថា មានប្រជាពលរដ្ឋមួយចំនួនដែលភាគច្រើនជាយុវជន បានប្រើប្រាស់យានយន្ តកែច្នៃសំឡេង ម៉ាស៊ីនខ្លាំង ឬផ្សែងខ្លាំងខុសលក្ខណៈបច្ចេកទេស ដែលល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នករស់នៅជាប់ដងផ្លូវ បង្កឱ្យបាត់សណ្ដាប់ធ្នាប់ប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

ខាងក្រោមនេះ ជាសេចក្ដីជូនរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖


No comments:

Post a Comment