Thursday, September 07, 2017

សហជីពតំណាងកម្មករជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ចេញលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានផ្តល់ថវិកាជូនកម្មការិនី ពេលសម្រាលកូន

សហព័​ន្ធសហជីពសម្លេងយុវជនខ្មែរ (V.K.U.F) តំណាងកម្មករ-កម្មការិនីជាង១ម៉ឺននាក់ នៅក្នុងសួនឧស្សាហ កម្មកាណាឌីយ៉ា បានចេញសេចក្តីថ្លែងអំណរគុណ ដល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានផ្តល់កាដូ ជូនកម្មការិនីមានផ្ទៃពោះ និងសម្រាលកូនចាប់ពី៤០ម៉ឺនរៀល ដល់១,២លានរៀល ។
សហព័​ន្ធសហជីពសម្លេងយុវជនខ្មែរ បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ថា « សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកាសផ្តល់ជូនក​ម្មការិនីមានផ្ទៃពោះ ពេលឈប់សម្រាកសម្រាល កូន(លំហែលមាតុភាព) ទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធនូវថវិកាដូចខាងក្រោម៖ ទី១ ចំពោះស្ត្រីសម្រាល បានកូនមួយ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល ទី២ ចំពោះស្ត្រីសម្រាលកូនភ្លោះ ទទួលបានថវិកាចំនួន ៨០ម៉ឺនរៀល និងទី៣ ចំពោះស្ត្រីសម្រាលកូនភ្លោះ៣ ទទួលបានថវិកាចំនួន១លាន២សែនរៀល ហើយបូក ប្រាក់ឧបត្ថម្ភបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិតមួយចំនួនទៀត»។
ជាមួយនឹងការសម្រេចដ៏វិសេសវិសាលនេះ សហព័​ន្ធសហជីពសម្លេងយុវជនខ្មែរ សូមប្រកាសគាទ្រ និងអបអរ សាទរចំពោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ សម្រាប់ការរស់នៅ និងធ្វើការរបស់បងប្អូន កម្មករ កម្មការិនី ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់។

សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីថ្លែងអំណរគុណរបស់ សហព័​ន្ធសហជីពសម្លេងយុវជនខ្មែរ នៅខាង ក្រោម៖




No comments:

Post a Comment