Thursday, September 07, 2017

ប្រមុខដឹកនាំកម្ពុជា ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ មកទស្សនកិច្ចនៅកម្ពុជា

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញចូលរួមប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។
កម្មវិធីជាបន្ទាប់គឺ លោក ហ៊ុន សែន និង លោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាសហប្រធាន នៃ កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិ ភាព និងវិបុលភាព»។
កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣នេះ នឹងផ្ដល់មគ្គុទេសក៍ និងទិសដៅក្នុងការជំរុញ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរដែលនឹងផ្តល់នូវផល ប្រយោជន៍ដល់ប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣ នេះ លោក ហ៊ុន សែន និង លោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាអធិបតីក្នុង ពិធីចុះហត្ថ លេខាលើឯកសារសំខាន់ៗមួយចំនួន ផងដែរ។ ហើយបន្ទាប់មក នៅរសៀលថ្ងៃនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នឹងអញ្ជើញសម្ពោធ សួនមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅមុខស្ថានទូតអាមេរិកវត្តភ្នំផងដែរ៕




No comments:

Post a Comment