Monday, March 27, 2017

រដ្ឋម​ន្ត្រី​ក្រសួង​ទេសចរណ៍ ៖ បុណ្យ​ទន្លេ៣​ថ្ងៃ ទទួល​បាន​ភ្ញៀវ​ទេស​ចរ១៤​ម៉ឺន​នាក់

ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី៣ រយៈពេល៣ថ្ងៃបានបញ្ចប់ដោយភាពជោគជ័យ ដោយទទួលបាន ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ១៤ម៉ឺននាក់ ចូលរួមទស្សនាព្រឹត្តិការណ៍នេះបើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានថ្លែងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។
លោករដ្ឋមន្រ្តីថា «ភ្ញៀវទេសចរដែលចូលរួមទស្សនាបុណ្យទន្លេ នៅថ្ងៃទី៣ មានប្រមាណ៦ម៉ឺននាក់ សរុបទាំង៣ថ្ងៃ ប្រមាណ១៤ម៉ឺននាក់ បានជោគជ័យ ហើយសប្បាយណាស់»។
នៅថ្ងៃទី០១ នៃព្រឹត្តិការណ៍បុណ្យទន្លេនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលទស្សនាចំនួន ៣ម៉ឺននាក់ ហើយនៅថ្ងៃទី២ មានចំនួន ៥ម៉ឺននាក់។ ដោយឡែកនៅថ្ងៃទី៣មានចំនួន ៦ម៉ឺននាក់ សរុបទាំង៣ថ្ងៃ១៤ម៉ឺននាក់។
សូមជម្រាបថា បុណ្យទន្លេលើកទី៣ ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមីន ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន» នៅខេត្តស្ទឹងត្រែង។
លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ដែរថា ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ នៃពិធីបុណ្យទន្លេទាំង៣ថ្ងៃនេះ មានភាពល្អប្រសើររលូនទៅមុខ ប្រកបភាពអធឹកអធម៕







No comments:

Post a Comment