Monday, March 27, 2017

លោក សុខ ឥសាន ៖ សូមកុំយល់ច្រលំ គ្មានអ្នកណាយាយីយើងទេ គឺយើងយាយីខ្លួនឯង

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ចេញនូវទស្សនៈមួយ ដែលមានចំណងជើងថា សូមកុំយល់ច្រលំ គ្មានអ្នកណាយាយីយើងទេ គឺយើងយាយីខ្លួនឯង ដែលមានខ្លឹមសារដូចខាងក្រោម៖
លក្ខន្តិកៈគណបក្សសង្គ្រោះជាតិ ចុះថ្ងៃ០៧ មេសា ឆ្នាំ ២០១៣ និងលក្ខន្តិកៈចុះថ្ងៃទី០២ ខែ មិនា ឆ្នាំ២០១៧ ត្រង់ប្រការ ៤៧ ចែងថា៖
– អណត្តិនៅតិចជាង ១៨ ខែ អនុប្រធានគណបក្សមួយរូប ដែលមានអាយុច្រេីនជាងគេត្រូវទទួលនាទីជាប្រធានគណបក្ស ស្តីទីហេីយបេីគ្មានអនុប្រធានគណបក្ស គណកម្មាធិការនាយកត្រូវជ្រេីសរេីសអនុប្រធានថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរ ពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសម្លេងភាគច្រេីនដាច់ខាត ៥០ ភាគរយបូក ១ នៃសមាជិកគណកម្មាធិការនាយកទាំងមូលដេីម្បីជួយសម្រួលការងារប្រធានគណបក្សរហូតដល់ចប់អណត្តិ ។
– អណត្តិនៅលេីស ១៨ ខែ គណកម្មធិការអចិន្ត្រៃយ៍ត្រូវកំណត់ពេលរៀបចំធ្វេីសមាជវិសាមញ្ញ ដេីម្បីជ្រេីសរេីស ប្រធានគណបក្ស និង អនុប្រធានគណបក្សថ្មី ក្នុងរយៈពេលយ៉ាងយូរ ៣០ ថ្ងៃ ដេីម្បីដឹកនាំគណបក្សរហូតដល់ចប់អណត្តិ ។
បេីគិតពីថ្ងៃ ដែលប្រធានចាស់លាលែងពីតួនាទីប្រធាន ឃេីញថា នៅសល់ពេលវេលាត្រឹម១៤ ខែ នឹងចប់អណត្តុិ។ ដូច្នេះ គណបក្សសង្គ្រោះជាតិ មិនអាចរៀបចំធ្វេីសមាជវិសាមញ្ញបានទេ តែត្រូវជ្រេីសរេីស អនុប្រធានមានស្រាប់ធ្វេីជាប្រធានស្តីទី និងអនុប្រធានចូលកាន់ការងាររហូតដល់ចប់អណត្តិ ។
ដូច្នេះ ការធ្វេីសមាជវិសាមញ្ញ ថ្ងៃទី ០២ ខែ មិនា២០១៧ របស់គណបក្សសង្គ្រោះជាតិ គឺខុសខ្លឹមសារប្រការ ៤៧ នៃលក្ខន្តិកៈបក្សទាំងស្រុង មិនអាចប្រកែកបានឡេីយ ។
ដូច្នេះ ការដែល ក្រសួងមហាផ្ទៃមិនផ្តល់សុពលភាពឲ្យមេដឹកនាំគណបក្សសាង្ក្រោះជាតិ គឺជាការត្រឹមត្រូវ តាមគោលការណ៏ មិនមានអ្នកណាគាបសង្កត់ ឬ យាយីគណបក្សសង្គ្រោះជាតិទេ តែគឺគណបក្សសង្គ្រោះជាតិគាបសង្កត់ខ្លួនឯង ។



No comments:

Post a Comment