Monday, March 27, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតដើម្បីធានារក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅខេត្តក្រចេះ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលជានិច្ចជាការបោះឆ្នោតគាំទ្រគណបក្សប្រជជនកម្ពុជា និងសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តទៅទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតដើម្បីធានារក្សាសន្តិភាព ដើម្បីការអភិវឌ្ឍបន្តទៀត។

ការថ្លែងរបស់នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី
នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ៕




No comments:

Post a Comment